ថ្មីៗនេះយើងខ្ញុំមានឱកាសបានរួមជាមួយបុគ្គលិកនៃការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុក Cu M'gar ស្វែងយល់ពីស្ថានការណ៍ជាក់ស្តែងនៃការរៀនសូត្រតាមអ៊ីនធឺណិតរបស់សិស្សជនជាតិភាគតិច នៅឃុំ Ea M’Droh។ នៅអនុវិទ្យាល័យ Ngo May លោកគ្រូ Dinh Tien Dung នាយកសាលាបានមានប្រសាសន៍ថា “ឆ្នាំសិក្សានេះ សាលាទាំងមូលមានសិស្សចំនួន ៣៣៨ នាក់ក្នុងនោះ ៣០៩ នាក់ជាជនជាតិភាគតិច ដោយសារស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានជាបន្ទាប់ពីថ្ងៃបើកបវសនកាលនោះ សាលាត្រូវធ្វើការបង្រៀន និងរៀនតាមអ៉ីនធឺណិត និងតាមទូរទស្សន៍។

យោងតាមការស្ថិតិក្នុងចំណោមសិស្សសរុបចំនួន ៣៣៨ នាក់ ក្នុងនោះមាន ៦ នាក់មានកំព្យួទ័រ, ២០១ នាក់មានទូរស័ព្ទស្មាតហ្វូនរបស់ឳពុកម្តាយ និងនៅសល់ចំនួន ១៣១ នាក់ទៀតគ្មានឧបករណ៍ដើម្បីសិក្សាតាមអ៊ីនធឺណិតទេ។  ដូច្នេះសាលាបានប្រមូល និងណែនាំឱ្យមិត្តរួមថ្នាក់ដែលរស់នៅជិតផ្ទះគ្នាឱ្យសិក្សាជាមួយគ្នាជាក្រុមពី ២ ទៅ ៣ នាក់មួយក្រុម ហើយនិងសាលាក៏បានរៀបចំបន្ទប់ពីរដែលមានបំពាក់នូវទូរទសន៍ដើម្បីសិក្សាតាមទូរទស្សន៍ឱ្យសិស្សរៀនតាមទូរទស្សន៍ផងដែរ។

leftcenterrightdel
គ្រូបង្រៀនជួយណែនាំសិស្សរៀនសូត្រក្នុងបរិបទនៃរោគរាតត្បាតកូវីដ-១៩

យោងតាមលោក Dinh Tien Dung សាលាទាំងមូលមានសិស្សចំនួន ៥៦ នាក់មកពីគ្រួសារក្រីក្រ។ អាស្រ័យហេតុនោះ សាលាបានកៀរគរអ្នកមានចិត្តសប្បុរសធម៌ ដើម្បីបរិច្ចាគនូវស្មាតហ្វូនដល់សិស្សា ២ នាក់ និងសៀវភៅសិក្សាដល់សិស្សចំនួន ៣០ នាក់… មកត្រឹមថ្ងៃទី ២៧ ខែកញ្ញា ឃុំ Ea M’Droh បានក្លាយជា “តំបន់បៃតង” បានជាសិស្សានុសិស្សនៃអនុវិទ្យាល័យ Ngo May បានអនុញ្ញាតឱ្យទៅសាលារៀនហើយ ដូច្នេះសាលារៀនទាំងមូលគ្មានករណីណាមួយខ្វះ សម្ភារៈ និងឧបករណ៍សិក្សាឡើយ។

យោងតាមលោក Pham Dang Khoa ប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តដាកឡាក់ បានអោយដឹងថា ក្នុងឆ្នាំសិក្សា ២០២១ -២០២២ ខេត្តនេះមានសិស្សជិត ៤៦២,១០០ នាក់ចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ ដែលក្នុងនោះសិស្សជនជាតិភាគតិចមានចំនួន ៣៥.៤៧% ។ តាមរយៈការស្ទង់មតិនេះបានបង្ហាញថា សិស្សានុសិស្សចំនួន ៦៧,០០០ នាក់ដែលមិនមានឧបករណ៍សម្រាប់ការរៀនសូត្រតាមអ៉ីនធឺណិតទេ ពោលគឺភាគច្រើនជាសិស្សមកពីគ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រដែលរស់នៅតំបន់ឆ្ងាយដាច់ស្រយាល និងជាជនជាតិភាគតិច។ ហេតុនេះហើយបានជា ក្រៅពីកម្មវិធីគាំទ្ររបស់រដ្ឋាភិបាល និងក្រសួងអប់រំ និងបណ្តុះបណ្តាល ខេត្តដាកឡាក់ បានកៀរគរអាជីវកម្ម សមូហភាព និងបុគ្គលចិត្តសប្បុរសធម៌ដើម្បីចូលរួមថែទាំកូនសិស្សដែលជួបការលំបាកនិយាយរួម និងសិស្សជនជាតិភាគតិចដែលជួបការលំបាកនិយាយដោយឡែក។

ដោយមានការយកចិត្តទុកដាក់ពីសង្គមទាំងមូលទៅលើការអប់រំ ជាពិសេសការអប់រំនៅតំបន់ជនជាតិភាគតិចនោះ ខេត្តដាកឡាក់ខិតខំដល់ចុងឆ្នាំ ២០២១ នឹងមានសាលារៀនចំនួន ៥៣% ឆ្លើយតបបានស្តង់ដារជាតិ, ១០០% ភូមិ ឃុំ មានសាលាមត្តេយ្យ,  អត្រានៃកុមារអាយុ ៦ ឆ្នាំចូលរៀនថ្នាក់ទី ១ ឈានដល់ ៩៩.៩៥%, អត្រាបន្ទប់រៀនរឹងមាំឈានដល់ ៧០%, ឃុំចំនួន ១០៥/១៥២ បានបំពេញបានតាមលក្ខណៈវិនិច្ឆ័យទាំងពីរក្នុងវិស័យអប់រំក្នុងកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី៕

បកប្រែដោយ Minh Trung