កាលពីមុនក្រុមគ្រួសាររបស់លោក Dieu Thanh Dung ជនជាតិភាគតិច S’Tieng ដែលរស់នៅឃុំ Phu Nghia ស្រុក Bu Gia Map គឺស្ថិតក្នុងស្ថានភាពលំបាក ពោលគឺជីវភាពអាស្រ័យលើការធ្វើជាកម្មករស៊ីឈ្នួលគេតែប៉ុណ្ណោះ។ ជាងនេះទៅទៀត គាត់តែងតែផឹកស្រាជាមួយមនុស្សមួយចំនួននៅក្នុងភូមិបានជាធ្វើឱ្យសេដ្ឋកិច្ចគ្រួសារគាត់កាន់តែមានការលំបាកខ្លាំងថែមទៀត​។ ដោយសារស្វែងយល់ពីស្ថានភាពគ្រួសាររបស់លោក Dung ដូច្នេះនៅឆ្នាំ ២០១៩ អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៧៧៨ ចំណុះយោធភូមិភាគទី ៧ បានសម្របសម្រួលជាមួយរាល់ស្ថាប័ន អាជ្ញាធរដែនដីស្រុក Bu Gia Map ដើម្បីផ្តល់ឱ្យគាត់នូវសត្វគោពូជមួយក្បាល ហើយនិងចាត់តាំងកម្មាភិបាលជំនាញបសុសត្វ និងអ្នកបច្ចេកទេសឱ្យចុះមកជួយណែនាំគាត់នូវរបៀបចិញ្ចឹមសត្វទៀតផង។ លោក Dieu Thanh Dung បាននិយាយថា៖ “កងទ័ពឱ្យគោចិញ្ចឹមផង ជួយណែនាំបច្ចេកទេសចិញ្ចឹមផង ថែមទាំងឃោសនាដល់យើងខ្ញុំអំពីរបៀបរស់នៅបែបស៊ីវិល័យដើម្បីឱ្យជីវិតគ្រួសារមានភាពល្អប្រសើរជាងពីមុនផង​ដែរ។ ឥឡូវនេះគ្រួសារខ្ញុំមានគោពីរក្បាលបន្ថែមទៀតហើយ គ្រួសារខ្ញុំសូមអរគុណច្រើនណាស់អង្គភាពលេខ ៧៧៨។

leftcenterrightdel
គំរូជាច្រើននៃការកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិច

គ្រួសាររបស់លោក Dung គឺជាគ្រួសារជនជាតិភាគតិចមួយក្នុងចំណោមគ្រួសារជនជាតិភាគតិចចំនួន ៧៨ នៅស្រុក Bu Gia Map ដែលត្រូវបានផ្តល់ជូនគោពូជចំនួន ៧៨ ក្បាលដោយអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៧៧៨ ជាមួយគណៈកម្មាធិការប្រជាជនស្រុក Bu Gia Map ក្នុងការអនុវត្តកម្មវិធីគោលដៅកាត់បន្ថយភាពក្រីក្រនៅតំបន់ ជនជាតិភាគតិចខេត្ត Binh Phuoc ចាប់ពីឆ្នាំ ២០១៩ ដល់បច្ចុប្បន្ន។ ឥឡូវនេះ ការចិញ្ចឹមគោពូជបានក្លាយជាគំរូមួយដើម្បីរួចផុតពីភាពក្រីក្ររបស់ជន​ជាតិភាគតិចនៅស្រុក Bu Gia Map។

តាមរយៈការស្វែងយល់នៅឯមូលដ្ឋាននេះបានបង្ហាញថា អាស្រ័យលើលក្ខណៈរៀងៗនោះ តំបន់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចនៃខេត្ត Binh Phuoc បានដាក់ពង្រាយនូវទម្រង់ផ្សេងៗនៃការផ្តល់ជំនួយទ្រទ្រង់ដល់គ្រួសារជនជាតិភាគតិចដែលទាក់ទងនឹងសុខភាព ការអប់រំ ដើមទុនផលិតកម្ម លំនៅដ្ឋាន អ៉ីនធឺណិតនិងទឹកស្អាតជាដើម។ ដោយឆ្លៀតយកលក្ខខ័ណ្ឌធម្មជាតិដែលមានវាលស្មៅជាច្រើនទូលំទូលាយនោះអាជ្ញារធរដែនដីស្រុក Loc Ninh បានផ្តល់ជំនួយយ៉ាងសកម្មនូវពូជ និងបច្ចេកទេសសម្រាប់ជនជាតិ S’Tieng និងជនជាតិខ្មែរក្នុងការចិញ្ចឹមសត្វពពែពូជ។ លោក Dieu Thao ជាជនជាតិ S’Tieng រស់នៅឃុំ Loc Thien ស្រុក Loc Ninh បាននិយាយថា៖ “ការចិញ្ចឹមពពែពូជក៏មិនពិបាក ថែមទាំងត្រូវការក្រោលខ្ពស់។  គ្រួសារខ្ញុំមានពពែបន្តពូជពីរគូ ហើយជាមធ្យមវាកើតបានកូន ២-៣ ក្បាលក្នុងមួយឆ្នាំ។ អាស្រ័យហេតុនោះ យើងខ្ញុំមានការងារនិងចំណូលបន្ថែមជារៀងរាល់ឆ្នាំ”។

នៅស្រុក Phu Rieng សម្ព័ន្ធសមាគមន៍ស្ត្រីសាខាស្រុកបានចាត់តាំងឱ្យសមាជិកាដែលមានបទពិសោធន៍ជួយសមាជិកាជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ចាប់ពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន រាល់អង្គការចំណុះសមាគមបានកេណ្ឌសមាជិកជាង ៣,៦០០ នាក់ដែលមានស្ថានភាពសេដ្ឋកិច្ចល្អដើម្បីជួយដល់សមាជិកជាង ៤,០០០ នាក់ដែលមានស្ថានភាពសេដ្ឋកិច្ចលំបាក ដោយឧបត្ថម្ភនូវកូនឈើ គ្រាប់ពូជជាដើមដែលមានតម្លៃជាង ៦ ពាន់លានដុង បង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ជាង ៣,២០០ សមាជិកក្រីក្រ។

ប្រឈមមុខនឹងផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ  ១៩ ចាប់ពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន ផ្នែកឧស្សាហកម្ម កសិកម្មរបស់ខេត្ត Binh Phuoc បានអនុវត្តនូវគំរូដាំកៅស៊ូ ម្រេច និងដើមឈើហូបផ្លែជាច្រើនៗ។ ដូច្នោះហើយតំបន់នីមួយៗមានគោលនយោបាយជួយគាំទ្រនូវពូជសត្វ ឧបករណ៍កសិកម្ម យានយន្ត ការបណ្តុះបណ្តាលបច្ចេកទេស ចាត់តាំងកម្មាភិបាលឱ្យច្បាមជាប់នឹងមូលដ្ឋាន តភ្ជាប់អាជីវកម្ម និងសហករណ៍ ដើម្បីធានាការប្រើប្រាស់ផលិតផល។ អាស្រ័យហេតុនោះ មូលដ្ឋានបានដាំដុះ និងរក្សាដើមឈើហូបផ្លែជាង ១២,០០០ ហិកតា និងដើមឈើឧស្សាហកម្មជាង ៤១៩,៤០០ ហិកតា ជួយបងប្អូនជនជាតិភាគតិចឱ្យរួចផុតពីភាពក្រីក្រ និងបង្កើតម៉ាកយីយោផលិតផលកសិកម្មរបស់ Binh Phuoc  ... អាស្រ័យហេតុនេះដែលគ្រួសារជនជាតិភាគតិចនៅតែមានស្ថិរភាពក្នុងជីវភាពរស់នៅដោយបានបញ្ជូនផលិតផលកសិកម្មយ៉ាងសន្ធឹកសន្ធាប់ដើម្បី​ជួយឧបត្ថម្ភដល់ប្រជាជនដែលជួបការលំបាកនៅក្នុងតំបន់ផ្ទុះជំងឺរាតត្បាត។

ក្នុងការអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រខេត្ត Binh Phuoc បានប្រមូលផ្តុំប្រព័ន្ធនយោបាយទាំងមូលដើម្បីសហការយ៉ាងល្​អជាមួយបណ្តាខេត្ត ក្រុង ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងការគាំទ្រជនជាតិភាគតិចឱ្យរួចផុតពីភាពក្រីក្រ និងការប្រើប្រាស់ផលិតផល។

អាជ្ញាធរខេត្តផ្តោតលើការកសាងយន្តការ និងគោលនយោបាយជាក់លាក់សម្រាប់តំបន់ដែលមានការលំបាក ជាពិសេសគោលនយោបាយទាក់ទាញ វិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខភាព ... ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ Binh Phuoc បានកាត់បន្ថយបានចំនួនជាង ៣,១០០ គ្រួសារក្រីក្រ៕

បកប្រែដោយ Minh Trung