សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុក បានមានភាពម្ចាស់ការ ជំនះការលំបាក ខិតខំធ្វើឲ្យអត្រាចំនួនយុវជនជនជាតិភាគតិចត្រូវបានបញ្ចូលបក្ខជន ឲ្យកាន់តែខ្ពស់ថែមទៀត។

leftcenterrightdel
បក្ខជនក្មេងជាជនជាតិភាគតិច រួមជាមួយសមាជិកសម្ព័ន្ធ​យុវជនចូលរួមចលនាកសាងទីក្រុងស្អាត នៅទីរួមស្រុក Lac Duong  ស្រុក Lac Duong ខេត្ត Lam Dong

ជាបឋម ដើម្បីឱ្យការងារបំប៉ន់យុវជនឲ្យបានចូលជាបក្ខជនក្នុងចំណោមយុវជនជនជាតិភាគតិចមានភាពស៊ីជម្រៅ និងក្លាយទៅជាការងារជាប្រចាំនោះ សម្ព័ន្ធយុវជនស្រុកបានធ្វើសេនាធិការយ៉ាងសកម្ម និងស្នើជូនគណៈកម្មាធិការបក្សគ្រប់លំដាប់ឲ្យបញ្ចូលទៅក្នុងសេចក្តីសម្រេចចិត្ត និងផែនការបំប៉ន់យុវជនឲ្យបានចូលជាបក្ខជន ជាប្រចាំឆ្នាំ រួមទាំងការចាត់តាំងភារកិច្ចដល់សមាជិកសម្ព័ន្ធយុវជន ជួយសមាជិកសម្ព័ន្ធយុវជន និងយុវជនជាជនជាតិភាគតិចឱ្យខិតខំដើម្បីក្លាយទៅជាបក្ខជន។ សម្ព័ន្ធយុវជនក៏បានលើកទិសដៅនៃចំនួនសមាជិកសម័ន្ធយុវជន និងយុវជនជាជនជាតិភាគតិចត្រូវបានបញ្ចូលបក្ខជន ចូលក្នុងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងការ​ចាត់ចំណាត់ថ្នាក់ការងារសម្ព័ន្ធយុវជនជាប្រចាំឆ្នាំរបស់បណ្តាអង្គភាពសម្ព័ន្ធយុវជនមូលដ្ឋាន។

ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និង​ភាពសកម្ម ការប្តេជ្ញាចិត្ត រួមជាមួយដំណោះស្រាយប្រកបដោយប្រសិទ្ធភាពរបស់បណ្តាអង្គការសម្ព័ន្ធយុវជននោះ ការងារបំប៉ុនយុវជនឲ្យបានចូលជាបក្ខជនក្នុងចំណោមសមាជិកសម្ព័ន្ធយុវជន និងយុវជនជាជនជាតិភាគតិចនៅក្នុងស្រុក ទទួលបានលទ្ធផលល្អជាវិជ្ជមានជាច្រើន។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ មានសមាជិកសម្ព័ន្ធយុវជនជាជនជាតិភាគតិចចំនួន ១២៥ នាក់ត្រូវបានចូលជាបក្ខជន ដែលស្មើនឹង ៥៦% នៃចំនួនសមាជិកសម្ព័ន្ធយុវជនដែលត្រូវបានចូលជាបក្ខជននៅទូទាំងស្រុក៕

បកប្រែដោយ Duy Hoan