លោកស្រី Luong Thi Manh ជនជាតិ Mong សមាជិកនៃសហករណ៍សេវាកសិកម្មនិងរុក្ខាប្រមាញ់ភូមិ  Chang បានឲ្យដឹងថា​ “ អស់រយៈពេលរាប់សិបឆ្នាំធ្វើស្រែ ការងារស្រែចំការរបស់ប្រជាកសិករនៅភូមិ Chang មិនដែលមានលក្ខណៈធូរស្រាលដូចសព្វថ្ងៃនេះឡើយ។  ឥឡូរនេះ ការធ្វើស្រែចំការបានមានម៉ាស៊ីនហើយ ដូច្នេះការធ្វើស្រែរបស់ប្រជាកសិករបានធូរស្រាលជាងមុន ។

leftcenterrightdel
រូបថតឧទាហរណ៍៖ congthuong.vn

តាំងពីឆ្នាំ ២០១៥ មក   បន្ទាប់ពីខ្ញុំចូលរួមសហករណ៍នោះ ការភ្ជួររាស់ដី ការសាបសំណាប ការដាំដុះ ការច្រូតកាត់ និងប្រមូលផលដំណាំសុទ្ធតែប្រើដោយម៉ាស៊ីន។ លើសពីនេះទៅទៀត ដោយសារសហការជាមួយគ្រួសារផ្សេងៗជួលម៉ាស៊ីន ដូច្នេះតម្លៃជួលម៉ាស៊ីនក៏ថោកដែរ។ កាលពីមុនដើម្បីប្រមូលផលស្រូវលើផ្ទៃដីប្រមាណជាង ២,០០០ ម៉ែត្រការេ៉ ត្រូវជួលមនុស្ស ១០ នាក់ក្នុងតម្លៃរាប់លានដុង ប៉ុន្ដែឥឡូវនេះ ការជួលម៉ាស៊ីនច្រូតកាត់ចំណាយពេលត្រឹមតែ ៣០ នាទី ដោយចំណាយប្រហែល ២០០,០០០ ដុង "។

សហករណ៍ភូមិ Chang ត្រូវបានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ ២០១៥ ដោយមានសមាជិកចំនួន ១២៤ នាក់ ត្រូវបានបែងចែកជា ៤ ក្រុមផលិតកម្ម ដែលភាគច្រើនជាផលិតកសិកម្ម រុក្ខាប្រមាញ់និងសេវាកម្ម នេះគឺជាទម្រង់សហករណ៍ក្នុងទូទាំងភូមិ។ មុនពេលសហករណ៍ត្រូវបានបង្កើតឡើងនោះ ប្រជាជននៅក្នុងភូមិភាគច្រើនធ្វើស្រែតាមរបៀបចាស់ មិនទាន់អនុវត្តវិទ្យាសាស្រ្ត​ក្នុងការផលិតឡើយ។

ទន្ទឹមនឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពក្នុងការផលិតកសិកម្មនៅភូមិ Chang សម្រេចបាននូវលទ្ធផលគួរឲ្យ​កត់សម្គាល់​៖ ផលស្រូវបានកើនឡើង និងចំណូលលើមនុស្សម្នាក់ៗក្នុងភូមិក៏បានកើនឡើងពី ១៦ លានដុង ដល់ជាង ២០ លានដុង/ម្នាក់/ឆ្នាំ។

បន្ទាប់ពីចូលរួមសហករណ៍​នោះ រហូតមកដល់បច្ចុប្បន្ននេះ នៅខេត្ដ Ha Giang មានសហករណ៍ជាច្រើនបានផលិតប្រកបដោយប្រសិទ្ធភាព ដែលនាំមកនូវប្រាក់ចំណូលស្ថិរភាពសម្រាប់ម្នាក់ ៗដូចជា៖ សហករណ៍ដាំក្រូច VietGAP (ឃុំ Vinh Hao ស្រុក Bac Quang)   បានគ្រប់គ្រងផ្ទៃដីដាំក្រូចប្រមាណ ៤៨ ហិកតា ហើយផលប្រចាំឆ្នាំសម្រេចបានជាង ៩០០ តោន។ល។ ជាក់ស្ដែងបានបង្ហាញថា ទម្រង់សហករណ៍ស្របនឹងស្ថានភាពខេត្ត Ha Giang។ ការអភិវឌ្ឍទម្រង់សហករណ៍នៅភូមិ Chang បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយប្រជាជនផ្លាស់ប្តូររបៀបផលិតកម្ម និងប្រើប្រាស់បច្ចេកទេសនិងម៉ាស៊ីនទំនើបក្នុងការផលិតកសិកម្មនិងរុក្ខាប្រមាញ់ តាមរយៈនោះ បង្កើនប្រសិទ្ធភាពផលិតកម្មនិងប្រាក់ចំណូល។ល៕

បកប្រែដោយ Pham Diep