ដោយទទួលបានការយកចិត្តទុកដាក់ពីបក្ស រដ្ឋ និងថ្នាក់ដឹកនាំមូលដ្ឋានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅទីនេះត្រូវបានលើកកម្ពស់ជាបណ្ដើរៗ។ ប៉ុន្តែបងប្អូនជនជាតិភាគតិចមួយផ្នែកមិនទាន់ផ្លាស់ប្តូររបៀបផលិតកម្ម មិនទាន់អនុវត្តវិទ្យាសាស្រ្ត បច្ចេកវិទ្យាក្នុងផលិតកម្មនៅឡើយ ហេតុនេះទោះបីទទួលបានគោលនយោបាយជួយឧបត្ថម្ភក៏​ដោយក៏ជីវភាពនៅជួបការលំបាកខ្លាំង។ ដល់ចុងឆ្នាំ២០២០ អត្រាគ្រួសារជនជាតិភាគតិចក្រីក្រស្មើ ៩៣.៧៤% នៃចំនួនគ្រួសារក្រីក្រសរុបនៅទូទាំងខេត្ត។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

សូមរំលឹកថា សេចក្តីសន្និដ្ឋានលេខ 08-KL/TU ចុះថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ២០២១ របស់គណៈកម្មាធិការបក្សខេត្ត Kon Tum បានដាក់ចេញគោលការណ៍ស្ដីពីការអនុវត្តចលនា “ផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើរបស់ជនជាតិភាគតិចដើម្បីរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព”។ លោក Nguyen Trung Hai ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Kon Tum បានឲ្យដឹងថា ក្នុងគោលបំណងជួយជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅខេត្តត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានបំផុសចលនានិងអំពាវនាវឲ្យស្ថាប័ន អង្គការនយោបាយ សង្គម  ជនជាតិភាគតិច អង្គការសាសនាជាដើម សាមគ្គី និងចូលរួមអនុវត្តចលនា ដោយមានការផ្សព្វផ្សាយឃោសនាគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស រដ្ឋ សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស ជាពិសេសលើវិស័យដីធ្លី ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ក៏បានផ្សព្វផ្សាយទម្រង់ល្អ របៀបធ្វើមានប្រសិទ្ធភាព បងប្អូនជនជាតិភាគតិចជាគំរូក្នុងការបង្កបង្កើនផលដើម្បីផ្លាស់ប្ដូរផ្នត់គំនិត រួចផុតពីភាពក្រីក្រប្រកបដោយចីរភាព ព្រមទាំងណែនាំឲ្យបងប្អូនជនជាតិភាគតិចក្រីក្រប្រើប្រាស់ធនធានមនុស្ស និងប្រភពប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាពដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ហើយអនុវត្តវិទ្យាសាស្រ្ត បច្ចេកវិទ្យាក្នុងការផលិតកម្ម អនុវត្តទម្រង់ផលិតកម្ម និងការធ្វើអាជីកម្មប្រកបដោយប្រសិទ្ធភាព។ល។

ចលនា “ផ្លាស់ប្តូរផ្នត់គំនិតនិងរបៀបធ្វើដើម្បីជួយបងប្អូនជនជាតិភាគតិចរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព” បានបង្កើត “ខ្យល់ថ្មី” សម្រាប់តំបន់ជនជាតិភាគតិចរបស់ខេត្ត Kon Tum។ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សនិងអាជ្ញាធរដែនដីបានកសាងផែនការអនុវត្តនិងរៀបចំចលនានៅភូមិទាំងឡាយ។ រណសិរ្សមាតុភូមិនិងអង្គការនយោបាយសង្គមនៅគ្រប់លំដាប់ថ្នាក់ បានជួយជ្រោមជ្រែងចលនានេះ ដោយរៀបចំចលនាប្រឡងប្រណាំងស្នេហាជាតិនិងចលនាផ្សេងៗ។ ដោយមានការចូលរួមព្រមៗនិងមានគោលដៅជាក់ស្ដែងសម្រាប់មូលដ្ឋាននិងអង្គភាពនិមួយៗ ចលនានិងជួយបងប្អូនជាតិភាគតិចលុបបំបាត់ទំនៀមទម្លាប់ថយក្រោយ រួចផុតពីភាពក្រីក្រប្រកបដោយចីរភាព និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាបណ្តើរៗ៕

បកប្រែដោយ Thuy Anh