ចម្លើយ៖ យោងតាមមាត្រាទី ៦៤ នៃច្បាប់ស្តីពីជំនឿសាសនាបានចែងថា ការល្មើសច្បាប់ស្តីពីជំនឿសាសនាត្រូវបានផាកពិន័យដូចតទៅ៖

១. អង្គការនិងបុគ្គលដែលប្រព្រឹត្តអំពើល្មើសច្បាប់ស្តីពីជំនឿសាសនា ឬ ឆ្លៀតយកផលប្រយោជន៍ពីជំនឿនិងសាសនាដើម្បីល្មើសច្បាប់គឺអាស្រ័យលើកម្រិតល្មើសច្បាប់ដែលត្រូវផាកពិន័យជាទឹកប្រាក់ ឬ ចាត់ការតាមផ្លូវច្បាប់ ប្រសិនបើបង្កការខូចខាតនឹងត្រូវសងតាមច្បាប់ប្បញ្ញត្តិ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

២. យោងតាមច្បាប់ប្បញ្ញត្តិនេះនិងច្បាប់ដោះស្រាយការល្មើសនោះ រដ្ឋាភិបាលបានកំណត់ការផាកពិន័យ និងកម្រិតផាកពិន័យជាទឹកប្រាក់ ក៏ដូចជាវិធានការដោះស្រាយផលវិបាកចំពោះអំពើប្រព្រឹត្ដ។ 

* មិត្ដអ្នកអាន Pham Van Duc នៅសង្កាត់ Nguyen Trai ទីក្រុង Ha Giang ខេត្ត Ha Giang បានសួរថា៖ តើការផ្ដល់អាទិភាពក្នុងការជ្រើសរើសបេក្ខជនជានិងនិស្សិតជនជាតិភាគតិច្ចត្រូវបានកំណត់យ៉ាងដូចម្ដេចខ្លះ?

ចម្លើយ៖ យោងតាមប្រការទី ៥ មាត្រាទី ៦ នៃអនុក្រឹត្យលេខ 141/2020/NĐ-CP របស់រដ្ឋាភិបាលបានចែងថា ការជ្រើសរើសបេក្ខជនជាសិស្សនិងនិស្សិតជនជាតិភាគតិច​ និងអ្នកសិក្សាដែលមានគ្រប់លក្ខណៈ ប្រសិនបើពួកគេស្ថិតក្នុងករណីដូចខាងក្រោមនេះនឹងបានផ្តល់អាទិភាឲ្យចូលសិក្សានៅសាកលវិទ្យាល័យ សាលាមធ្យមសិក្សា៖

ក) កូនរបស់យុទ្ធជនពលី យុទ្ធជនពិការនិងយុទ្ធជនជំងឺ រួមទាំងអ្នកដែលទទួលបានរបបនយោបាយដូចនឹងយុទ្ធជនពិការ។

ខ) សិក្សានៅវិទ្យាល័យអន្ដេវាសិកជនជាតិភាគតិច្ច។

គ) បេក្ខជនប្រឡងជាប់សាកលវិទ្យាល័យ ឬ សាលាមធ្យម។

ឃ) ការឈ្នះរង្វាន់ក្នុងការប្រកួតសិស្សពូកែពីថ្នាក់ស្រុកឡើងទៅ។

ឃ) ក្នុងករណីដែលសិស្សជាមុខសញ្ញាទទួលបានអាទិភាពជាច្រើនគឺមានតែទទួលបានអាទិភាពមួយខ្ពស់បំផុតក្នុងការជ្រើសរើសចូលសិក្សា៕

បកប្រែដោយ Pham Diep