ចាប់តាំងពីឆ្នាំ ២០១១ អង្គភាពសេដ្ឋកិច្ច-ការពារជាតិ លេខ៤ យោធភូមិភាគទី ៤ បានចាប់ផ្តើមអនុវត្តគម្រោងកសាងទម្រង់ចិញ្ចឹមសត្វ និងដាំដំណាំដើម្បីជួយប្រជាជននៅតាមបណ្តាឃុំព្រំដែននៃស្រុក Que Phong ឲ្យលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ។ ដោយឃើញថាដើមផាសិនគឺជាដើមឈើមួយក្នុងចំណោមដើមឈើដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ កម្មាភិបាល និងបុគ្គលិកនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរដែនដី ឃោសនា គាំទ្រ និងជួយបងប្អូនជនជាតិពង្រីកតំបន់ដាំដើមផាសិន។

leftcenterrightdel
បុគ្គលិកនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ ណែនាំឱ្យអ្នកឃុំ Nam Giai ថែទាំដើមផាសិន នៅខែកុម្ភៈ ឆ្នាំ ២០២១

អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ បានដាំជាសាកល្បងនូវដើមផាសិនជាង ៥០ ដើម ហើយរៀបចំការបណ្តុះដើមពូជសម្រាប់អ្នកតំបន់ និងជ្រើសរើសគ្រួសារមួយចំនួនដើម្បីគាំទ្រការកសាងទម្រង់។ ទន្ទឹមនឹងនោះ អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ ក៏បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនឃុំ Tri Le និងស្ថាប័នមានសមត្ថកិច្ចរបស់ស្រុក Que Phong រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំ និងថែទាំដើមឈើដល់ក្រុមគ្រួសារទាំងឡាយ។ ពីក្រុមគ្រួសារចំនួន ៣០ ដែលបានជ្រើសរើសសាកល្បង មកទល់សព្វថ្ងៃនេះ ក្រុមគ្រួសារភាគច្រើននៅឃុំ Tri Le បានដាំដើមផាសិន ហើយគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រអាស្រ័យដោយមានប្រាក់ចំណូលពីដើមឈើនេះ។

លោក Vi Van Cuong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tri Le បានចែករំលែកថា៖ “នៅពេលដែលកងទ័ពបាននាំយកទម្រង់ដាំដើមផាសិនមកមូលដ្ឋានដើម្បីចលនាបងប្អូនជនជាតិឱ្យអនុវត្តនោះ យើងខ្ញុំជួបការលំបាកជាច្រើនដោយសារបងប្អូនជនជាតិមិនជឿជាក់ថា ដើមផាសិនអាចដុះលូតលាស់ និងនាំមកនូវប្រាក់ចំណូល។ ប៉ុន្តែ ជាមួយនឹងការប្តេជ្ញាចិត្តជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន និងរួចផុតពីភាពក្រីក្រ រួមជាមួយការឃោសនា និងការគាំទ្រពីស្ថាប័ន ផ្នែកនានា មកទល់បច្ចុប្បន្ននេះ ឃុំទាំងមូលបានបង្កើនផ្ទៃដីដាំដើមផាសិនឡើងជាង ១០០ ហិកតា។ អាចនិយាយបានថា ដើមផាសិនបានក្លាយជាដើមសំខាន់ចម្បងដែល​រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន”។ មកទល់បច្ចុប្បន្ននេះ មិនត្រឹមតែឃុំ Tri Le ប៉ុណ្ណោះទេ ថែមទាំងបងប្អូនជនជាតិនៅបណ្តាឃុំដូចជា Nam Nhoong, Nam Giai ... ក៏បានដាំដើមផាសិននេះផងដែរ៕

បកប្រែដោយ Huyen Trang