ចម្លើយ៖ យោងតាមមាត្រាទី ១៨ សារាចរលេខ 01/2016/TT-BGDĐT ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៦ ដោយក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមស្ដីពីការរៀបចំនិងប្រតិបត្ដិការរបស់សាលាវិទ្យាល័យជនជាតិអន្តេវាសិកបានបង្ហាញថា សិស្សានុសិស្សត្រូវបានចូលរៀននៅសាលាត្រូវបានកំណត់ដូចតទៅ៖

១. យុវជនជាជនជាតិភាគតិចមានសៀវភៅគ្រួសារនិងស្នាក់នៅពី ៣ ឆ្នាំឡើងទៅ (គិតដល់ថ្ងៃជ្រើសរើសបេក្ខជនចូលសិក្សា) នៅតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ច - សង្គម ជួបការលំបាកខ្លាំង។

២. យុវជនជាជនជាតិភាគតិចដែលមិនមែនជាមុខសញ្ញាដែលបានចែងក្នុងប្រការទី ១ នៃមាត្រានេះ ប្រសិនបើបានគណៈកម្មាធិការប្រជាជនខេត្តកំណត់ថាជាតំបន់បណ្តុះបណ្តាលប្រភពកម្មាភិបាលសម្រាប់ជនជាតិនានាគឺក៏មានសិទ្ធិចុះឈ្មោះ ចូលរៀននៅសាលាដែរ។

៣. សាលាត្រូវបានជ្រើសរើសបេក្ខជនមិនលើស ៥% ក្នុងចំណោមបេក្ខជនថ្មីប្រចាំឆ្នាំដែលជាជនជាតិ Kinh មានសៀវភៅគ្រួសារនិងស្នាក់នៅពី ៣ ឆ្នាំឡើងទៅ (គិតដល់ថ្ងៃជ្រើសរើសបេក្ខជនចូលសិក្សា) នៅតំបន់ដែលបានចែងនៅប្រការទី ១ នៃមាត្រានេះ ។

leftcenterrightdel
ម៉ោងសិក្សាសនៅវិទ្យាល័យជនជាតិអន្តេវាសិក No Trang Long ខេត្ដ Dak Lak  (រូបថត៖ vnanet.vn)

* មិត្ដអ្នកអាន Nguyen Minh Thao នៅឃុំ Dong Hoang ស្រុក Dong Hung ខេត្ត Thai Binh បានសួរថា៖ តើការប្រកាសផែនការសកម្មភាពសាសនារបស់អង្គការសាសនាត្រូវបានកំណត់យ៉ាងដូចម្ដេច?

ចម្លើយ៖ យោងតាមមាត្រាទី ៤៣ នៃច្បាប់ស្តីពីជំនឿសាសនា ការជូនដំណឹងអំពីផែនការសកម្មភាពសាសនារបស់អង្គការសាសនាត្រូវបានកំណត់ដូចតទៅ៖

១- អង្គការសាសនា អង្គការសាសនាក្រោមឱវាទនិងអង្គការដែលបានទទួលលិខិតបញ្ជាក់ឲ្យរៀបចំសកម្មភាពសាសនាមានភារកិច្ចជូនដំណឹងជាលាយលក្ខណ៍អក្សរនូវផែនការសកម្មភាពសាសនាប្រចាំឆ្នាំមិនលើសពី ៣០ ថ្ងៃគិតចាប់ពីថ្ងៃដែលត្រូវបានទទួលលិខិតបញ្ជាក់ឲ្យរៀបចំសកម្មភាពសាសនាតាមបទប្បញ្ញត្តិដូចខាងក្រោមៈ

ក. អង្គការដែលមានសកម្មភាពសាសនានៅក្នុងឃុំមួយត្រូវជូនដំណឹងទៅកាន់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ។

ខ. អង្គការដែលមានសកម្មភាពសាសនានៅឃុំជាច្រើនក្នុងស្រុកត្រូវជូនដំណឹងទៅកាន់គណៈកម្មាធិការប្រជាជនស្រុក។

គ. អង្គការដែលមានសកម្មភាពសាសនានៅតាមស្រុកជាច្រើនក្នុងខេត្តត្រូវជូនដំណឹងទៅកាន់ស្ថាប័នទទួលបន្ទុកផ្នែកជំនឿសាសនាថ្នាក់ខេត្ដ។

ឃ. អង្គការដែលមានសកម្មភាពសាសនានៅតាមខេត្តជាច្រើនត្រូវជូនដំណឹងទៅកាន់ស្ថាប័នទទួលបន្ទុកផ្នែកជំនឿសាសនាថ្នាក់​មជ្ឈិម។

២- លិខិតត្រូវបញ្ជាក់ច្បាស់ពីអង្គការ ផែនការសកម្មភាពសាសនា ពេលវេលានិងទីតាំងនឹងប្រព្រឹត្ដសកម្មភាពសាសនា។

៣- ការជូនដំណឹងអំពីផែនការសកម្មភាពសាសនាដែលនឹងធ្វើឡើងជារៀងរាល់ឆ្នាំត្រូវធ្វើតែម្ដងប៉ុណ្ណោះ។ ចំពោះសកម្មភាពសាសនាដែលមិនមាននៅក្នុងផែនការបានជូនដំណឹងនោះគឺអ្នកតំណាងអង្គការសាសនាត្រូវជូនដំណឹងបំពេញបន្ថែមតាមការកំណត់នៅប្រការទី ១ និងទី ២ នៃមាត្រានេះមិនលើស ២០ ថ្ងៃ គិតចាប់ពីថ្ងៃប្រព្រឹត្ដទៅសកម្មភាពសាសនា៕

បកប្រែដោយ Pham Diep