បន្ទាប់ពីសេចក្តីសម្រេចចិត្តលេខ 52/NQ-CP ចូលជាធរមានមក គណៈកម្មាធិការប្រជាជនស្រុក Tan Son បានធ្វើការផ្សព្វផ្សាយដល់ស្ថាប័ន អង្គភាព ឃុំ និងប្រជាជន ជាពិសេសបងប្អូនជនជាតិភាគតិចតាមរយៈកិច្ចប្រជុំ ការផ្សព្វផ្សាយតាមប្រព័ន្ធវិទ្យុនិងគេហទំព័រអេឡិចត្រូនិកក្នុងស្រុក ...។

leftcenterrightdel
អ្នកឃុំ Long Coc ស្រុក Tan Son ប្រមូលផលតែ (ប្រថត៖ baophutho.vn)

ដោយផ្អែកលើការដឹកនាំពីថ្នាក់លើ  គណៈកម្មាធិការប្រជាជនស្រុកបានអនុវត្តប្រកបដោយប្រសិទ្ធភាពនិងបំពេញបន្ថែមការចាត់តាំងកម្មាភិបាលជាបងប្អូនជនជាតិភាគតិច។ ស្រុកក៏បានយកចិត្ដទុកដាក់ ជាពិសេសដល់ការបណ្តុះបណ្តាលកម្មាភិបាលជាជនជាតិភាគតិចផងដែរ។ កម្មាភិបាលវ័យក្មេងនិងកម្មាភិបាលស្ដ្រីជាជនជាតិភាគតិចត្រូវបានចាត់បញ្ជូនទៅសិក្សា និងបំប៉នជំនាញ។

លោក Tran Khac Thang អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Tan Son បានអោយដឹងថា៖ ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ 52/NQ-CP ស្រុក Tan Son បានចាត់បញ្ជូនកម្មាភិបាលនិងបុគ្គលិកជាជនជាតិភាគតិចចំនួន ៤,២២៦ រូបទៅបណ្តុះបណ្តាលនិងបំប៉នជំនាញ។

ការផ្តល់អាទិភាពចាត់បញ្ជូនកម្មាភិបាលនិងបុគ្គលិកជាជនជាតិភាគតិចទៅបណ្ដុះបណ្ដាលនិងបំប៉នជំនាញគឺសំដៅបង្កើតលក្ខណ្ឌសម្រាប់ការអភិវឌ្ឍធនធានមនុស្សជនជាតិភាគតិច។ ការអភិវឌ្ឍធនធានមនុស្សជាបងប្អូនជនជាតិភាគតិចត្រូវតែអនុវត្តព្រមៗគ្នាជាមួយគោលនយោបាយដែលទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់គុណភាពប្រជាពលរដ្ឋ ការថែទាំសុខភាពរបស់ប្រជាជន ការអភិវឌ្ឍអប់រំនិងការបណ្តុះបណ្តាល និងការប្រើប្រាស់ធនធានមនុស្ស។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាននោះ ក្នុងដំណើរការអនុវត្តគោលគារណ៍អភិវឌ្ឍធនធានមនុស្សសម្រាប់បងប្អូនជនជាតិ​ភាគ​តិចនៅស្រុក Tan Son នៅតែជួបការលំបាកមួយចំនួន ជាពិសេសការផ្សព្វផ្សាយស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារធ្វើសម្រាប់បងប្អូនជនជាតិភាគតិចនៅតែមានកម្រិត។

យោងតាមថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុក Tan Son បានឲ្យដឹងថា នាពេលខាងមុខ ស្រុកនឹងបន្តអនុវត្តដំណោះស្រាយជាក់លាក់ជាច្រើនដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តសេចក្ដីសម្រេចចិត្ដលេខ 52/NQ-CP ដំណាក់កាល ២០២០-២០៣០ ដែលក្នុងនោះផ្ដោតលើការផ្សព្វផ្សាយដើម្បីកម្មាភិបាលនិងបុគ្គលិកយល់ច្បាស់ពីគោលដៅនិងអត្ថន័យនៃការអនុវត្ដសេចក្ដីសម្រេចចិត្ដនេះ និងលើកទឹកចិត្ដក្នុងការជួយឧបត្ថម្ភដល់តំបន់នៅជួបការលំបាក់។ ព្រមទាំងស្រុកផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន រួមទាំងការត្រួតពិនិត្យការអនុវត្តគោលនយោបាយនិងគម្រោង ដោះស្រាយការលំបាកនិងការជាប់គាំងក្នុងដំណើរការអនុវត្ត និងធានាការអនុវត្តឱ្យបានទាន់ពេលនិងត្រឹមត្រូវតាមការកំណត់៕

បកប្រែដោយ Pham Diep