ក្រឡេកទៅមើលការដោះស្រាយបញ្ហា “កាត់បន្ថយភាពក្រីក្រ” នៅឃុំ Bong Krang លោក Y Khiem Dac Cat មេឃុំ Bong Krang បានមានប្រសាសន៍ថា “ដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព ជាបឋមចាំបាច់ត្រូវផ្លាស់ប្តូរនូវទំលាប់ធ្វើកសិកម្មដែលមានលក្ខណៈហួសសម័យដែលត្រូវបានចាក់ឬសយ៉ាងជ្រៅក្នុងការគិត និងការធ្វើរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ។ ដូច្នេះ ចាំបាច់ត្រូវរកវិធីដើម្បីជួយឱ្យប្រជាពលរដ្ឋអនុវត្តនូវការជឿនលឿនខាងវិទ្យាសាស្ត្រ និងបច្ចេកទេស និងនាំយកពូជថ្មីដែលមានទិន្នផលខ្ពស់ចូលក្នុងផលិតកម្ម។ 

វិធានការជាក់ស្តែងមួយទៀតដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រគឺគ្រប់ថ្នាក់ និងគ្រប់ផ្នែកក្នុងខេត្ត Dac Lac បានរៀបចំជាក្រុមការងារ ហើយចាត់តាំងកម្មាភិបាលឱ្យចុះគ្រួសារក្រីក្រនីមួយៗដើម្បីណែនាំពួកគេក្នុងការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការដាំដុះ ចិញ្ចឹមសត្វ កែលំអដីធ្លី និងបរិច្ចាគពូជរុក្ខជាតិ និងបសុសត្វជាដើម។ ជាលទ្ធផលទទួលបានគឺប្រាក់ចំណូលជាមធ្យមនៃគ្រួសារចំនួន ១,៨២៩ ដែលមានប្រជាជនជាង ៧,៨០០ នាក់នៃឃុំ Bong Krang ត្រូវបានលើកស្ទួយជាបណ្តើរៗដោយឈានដល់ ១៧ លានដុង / នាក់ / ឆ្នាំ នៅឆ្នាំ ២០២០។ គោលដៅក្នុងឆ្នាំ ២០២១ គឺសម្រេចបាន ២១ លានដុង / ម្នាក់ / ឆ្នាំ។ អត្រាភាពក្រីក្រនៅឃុំ Bong Krang  បានថយចុះពី ៦៥% ក្នុងឆ្នាំ ២០១៥ ដល់ ៤៣.៧% ក្នុងឆ្នាំ ២០២០ ។

leftcenterrightdel
ថ្នាក់ដឹកនាំស្រុក Lak និងឃុំ Bong Krang ប្រគល់ជូនប្រជាជនក្នុងស្រុកនូវដើមខ្នុរថៃ

ចែករំលែកជាមួយពួកយើងខ្ញុំអំពីភាពជាអ្នកដឹកនាំក្នុងការបំពេញភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិច លោក Bui Van Thanh លេខាគណៈកម្មាធិការបក្សឃុំ Bong Krang បានសង្កត់ធ្ងន់លើបញ្ហាចំនួន ២ ជាបឋមគឺប្រព័ន្ធធារាសាស្រ្តត្រូវតែធានាបានសម្រាប់ផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព។ ទីពីរវាចាំបាច់ក្នុងការស្វែង​រកឱ្យបានរុក្ខជាតិដែលសមស្រប ហើយជំនួសបន្តិចម្តងៗនូវរុក្ខជាតិដែលមិនសូវមានប្រសិទ្ធភាព។

បច្ចុប្បន្នផ្លែខ្នុររបស់ថៃត្រូវបានសាកល្បងដោយជោគជ័យនៅឃុំ Bong Krang។ ចាប់តាំងពីដើមឆ្នាំ ២០២១ ឃុំបានប្រមូលប្រភពថវិកាដោយមានការចូលរួមពីកម្មាភិបាល និងសមាជិកបក្សដើម្បីទិញ និងបរិច្ចាគដើមខ្នុរថៃចំនួន ៦,០០០ ដើមជូនប្រជាពលរដ្ឋក្នុងឃុំ។ ជាពិសេសឃុំបង្កើតបាន ១០ ក្រុមការងារដែលទទួលបន្ទុកភូមិចំនួន ១១ នៃឃុំ។ សមាជិកក្រុមការងារទាំងនោះជាកម្មាភិបាល សមាជិកបក្ស ហើយក្រុមនីមួយៗមានពី ៣ ទៅ ៥ នាក់។ ក្រុមការងារនេះទទួលខុសត្រូវណែនាំគ្រួសារនីមួយៗឱ្យដាំនិងថែរក្សាដើមខ្នុរថៃពីពេលដាំរហូតដល់ពេលឱ្យផ្លែ។ លេខាគណៈកម្មាធិការបក្សឃុំ Bong Krang លោក Bui Van Thanh ជាអ្នកដែលតែងតែរិះរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីជួយប្រជាជនលុបបំបាត់ភាពក្រីក្រ។ វាមិនត្រឹមតែជាបញ្ហាក្នុងការស្វែងរករុក្ខជាតិ និងសត្វចិញ្ចឹមសមស្របប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប្រើប្រាស់ផលិតផល និងការអភិវឌ្ឍចង្វាក់ផលិតកម្មដើម្បីបង្កើតការងារបន្ថែមទៀត និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងឃុំ។ បច្ចុប្បន្ន ក្រៅពីដើមខ្នុររបស់ថៃនោះ ឃុំ Bong Krang ក៏កំពុងណែនាំប្រជាជនឱ្យអភិវឌ្ឍដើមម៉ាកា និងដើមឈើហូបផ្លែ ដើម្បីជំនួសដើមកាហ្វេជាបណ្តើរៗ នៅលើដីមិនសមស្រប និងពង្រីកទំហំដីដាំព្រៃឈើ និងជំរុញការចិញ្ចឹមសត្វ។ ជាមួយនឹងគោលដៅនៅត្រឹមឆ្នាំ ២០២៥ ឃុំ Bong Krang  នឹងមានការផ្លាស់ប្តូរសមហេតុផល និងប្រកបដោយប្រសិទ្ធភាពពី ៥ ទៅ ១០% នៃផ្ទៃដីទំនេរ ដីស្ងួតនៅរដូវប្រាំង ដីលិចទឹកនៅរដូវវស្សាទៅជាដើមឈើសមស្របមានប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់។  ជាមួយនឹងវិធីសាស្រ្តខាងលើ ឃុំ  Bong Krang ខិតខំកាត់បន្ថយអត្រាគ្រួសារក្រីក្រឱ្យបាន ៣.៥% ក្នុងមួយឆ្នាំជាមធ្យមនៃដំណាក់កាលឆ្នាំ ២០២១-២០២៥ និងចេញផុតពីឃុំដែលជួបការលំបាកបំផុត៕

បកប្រែដោយ Minh Trung