តាមនោះ គម្រោងនឹងផ្តោតលើការលើកកម្ពស់គុណភាពនៃកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន បុគ្គលិកសាលា ផ្តោតលើការថែទាំចិញ្ចឹមបីបាច់ និងអប់រំសម្រាប់កុមារមត្តេយ្យ វិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍សិក្សារៀនសូត្រ។ល។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

បន្ទាប់ពី ៥ ឆ្នាំអនុវត្ត គម្រោងទទួលបានលទ្ធផលជាវិជ្ជមាន។ នៅឆ្នាំសិក្សា ២០២០-២០២១ សាលា និងថ្នាក់រៀនជាច្រើននៅឃុំក្រីក្រចំនួន ៧៤ របស់ខេត្ត Lai Chau ត្រូវបានសាងសង់ ជួសជុល និងកែលម្អកាន់តែធំទូលាយ និងស្អាត បើប្រៀបធៀបទៅនឹងឆ្នាំសិក្សាមុនៗ។ ទន្ទឹមនឹងនោះ ដើម្បីជួយសិស្សជនជាតិភាគតិចប្រើប្រាស់ភាសាវៀតណាមយ៉ាងស្ទាត់ ផ្នែកអប់រំខេត្ត Lai Chau បានរៀបចំថ្នាក់រៀនភាសាវៀតណាមសម្រាប់កុមារមត្តេយ្យនិងសិស្សបឋមសិក្សា បង្កើតក្លឹបភាសាវៀតណាម ហើយរៀបចំសកម្មភាពសមូហភាពជាច្រើន ដើម្បីទាក់ទាញសិស្សមកសាលារៀន។

ចែករំលែកជាមួយយើង លោក Vu Tien Hoa អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Nam Nhun បានឲ្យដឹងថា  គម្រោងលើកកម្ពស់គុណភាពនៃការអប់រំនៅតំបន់ក្រីក្រក្នុងដំណាក់កាល ២០១៦-២០២០ បានចូលរួមចំណែកលើកកម្ពស់គុណភាពនៃការអប់រំ ជាពិសេសគឺឃុំឆ្ងាយដាច់ស្រយាល និងឃុំក្រីក្រ។ ទោះបីសេចក្តីសម្រេចចិត្តលេខ៣៤ បានបញ្ជាក់ថា គម្រោងត្រូវបានអនុវត្តក្នុងដំណាក់កាល ២០១៦-២០២០ ក៏ដោយ ក៏ប៉ុន្តែ បច្ចុប្បន្ន យើងកំពុងអនុវត្តការលើកកម្ពស់គុណភាពនៃការអប់រំនៅតំបន់ក្រីក្រ។ បច្ចុប្បន្ន គណៈកម្មាធិការប្រជាជនខេត្តបន្តកសាងគម្រោងស្តីពីការផ្លាស់ប្ដូរថ្មី និងលើកកម្ពស់គុណភាពនៃការអប់រំ ប៉ុន្តែ គម្រោងគប្បីមានជំនួយថែមទៀតសម្រាប់គ្រូបង្រៀននៅតំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់ក្រីក្រ  និងថវិកាជួសជុល និងកែលំអហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀន៕

បកប្រែដោយ Thuy Anh