ចម្លើយ៖ យោងតាមមាត្រាទី ៤២ នៃច្បាប់ស្តីពីជំនឿសាសនាបានចែងថា ការរំសាយគ្រឹះស្ថានសាសនាត្រូវបានកំណត់ដូចតទៅ៖

១. គ្រឹះស្ថានអប់រំសាសនាត្រូវបានរំសាយក្នុងករណីដូចខាងក្រោម៖

ក) យោងទៅតាមសេចក្តីសំរេចរបស់អង្គការសាសនា

ខ) ហួសកំណត់ ០៣ ឆ្នាំ គិតចាប់ពីថ្ងៃគ្រឹះស្ថានអប់រំត្រូវបានបង្កើតឡើងដោយស្ថាប័នមានសមត្ថកិច្ច​​បើសិន​ជា​បើ​គ្រឹះស្ថានអប់រំសាសនាមិនរៀបចំសកម្មភាពបណ្ដុះបណ្ដាលណាមួយ​។

គ) អស់រយៈពេលនៃការត្រូវផ្អាកសកម្មភាពបណ្តុះបណ្តាលខាងសាសនាតែ​មិនដោះស្រាយហេតុការណ៍ដែលនាំឱ្យមានការផ្អាកនេះ។

leftcenterrightdel
រូបថតឧទាហរណ៍ (tuyengiao.vn)

២- អង្គការសាសនាមានសិទ្ធិរំសាយគ្រឹះស្ថានអប់រំសាសនា។ ទីភ្នាក់ងារគ្រប់គ្រងរដ្ឋអំពីជំនឿសាសនានៅមជ្ឈិមមានសិទ្ធិរំសាយ ឬ ស្នើឲ្យអង្គការសាសនារំសាយគ្រឹះស្ថានអប់រំសាសនាក្នុងករណីដែលកំណត់នៅចំណុច B និង C នៃមាត្រាទី ១ នេះ។

អង្គការសាសនាមានទំនួលខុសត្រូវជូនដំណឹងអំពីការរំសាយគ្រឹះស្ថានអប់រំសាសនាដល់ទីភ្នាក់ងារគ្រប់គ្រងរដ្ឋអំពីជំនឿសាសនា​នៅមជ្ឈិមនៅយ៉ាងហោចណាស់ ២០ ថ្ងៃ គិតចាប់ពីថ្ងៃរំសាយ។

៣.រដ្ឋាភិបាលកំណត់លំអិតអំពីបែបបទសម្រាប់ការរំសាយគ្រឹះស្ថានអប់រំសាសនា

មិត្ដអ្នកអាន Trinh Van Anh នៅឃុំ Van Dien ស្រុក Nam Dan ខេត្ត Nghe An បានសួរថា៖ តើលក្ខណៈវិនិច្ឆ័យសម្រាប់ការកំណត់ឃុំនៅតំបន់លេខ ៣ (ឃុំដែលជួបការលំបាកពិសេស) ត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ យោងតាមមាត្រាទី ៤ នៃសេចក្តីសម្រេចលេខ 33/2020/QĐ-TTg របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្តីពីលក្ខណៈវិនិច្ឆ័យសម្រាប់ការកំណត់តំបន់ ជនជាតិភាគតិចនិងតំបន់ភ្នំតាមដំណាក់កាលអភិវឌ្ឍន៍ឆ្នាំ ២០២១-២០២៥ និងលក្ខណៈវិនិច្ឆ័យនៃការកំណត់ឃុំនៅតំបន់ ៣ ( ឃុំដែលជួបការលំបាកពិសេស) ត្រូវបានកំណត់ដូចខាងក្រោម៖

ឃុំចំណុះតំបន់លេខ ៣ ស្ថិតក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំគឺជាឃុំមានអត្រាគ្រួសារជនជាតិភាគតិចក្នុងចំណោមគ្រួសារសរុបដែលរស់នៅក្នុងសហគមន៍មានស្ថិរភាពពី ១៥% ឡើងទៅ ឬ មិនទាន់ត្រូវបានទទួលស្គាល់បទដ្ឋានជនបទថ្មីនិងមាន ១ ឬ ២ លក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

មានអត្រាគ្រួសារក្រីក្រពី ២០% ឡើងទៅ (ដោយឡែកនៅតាមឃុំនានាក្នុងតំបន់ដីសណ្តទន្លេមេគង្គមានអត្រាគ្រួសារក្រីក្រពី ១៥% ឡើងទៅ ឬ ច្រើនជាង ១៥០ គ្រួសារក្រីក្រគឺជាគ្រួសារជនជាតិភាគតិច)។

២. មានអត្រាគ្រួសារក្រីក្រចន្លោះពី ១៥% និងតិចជាង ២០% (ដោយឡែកនៅតាមឃុំនានាក្នុងតំបន់ដីសណ្តទន្លេមេគង្គមានអត្រាគ្រួសារក្រីក្រពី ១២% ឬ តិចជាង ១៥%) មានលក្ខណៈវិនិច្ឆ័យ១ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

ក) អត្រាគ្រួសារក្រីក្រច្រើនជាង ៦០% គឺជាគ្រួសារជនជាតិភាគតិចក្នុងចំណោមគ្រួសារក្រីក្រសរុបនៅក្នុងឃុំ។

ខ) ជនជាតិភាគតិចមានអាយុពី ១៥ ដល់ ៦០ ឆ្នាំ មិនទាន់ចេះអាននិងសរសេរពី ២០% ឡើងទៅ។

គ) ចំនួននិយោជិកដែលមានការងារធ្វើតែមិនបានទទួលការបណ្តុះបណ្តាលពីរយៈពេល ៣ ខែឡើងទៅ ស្រូបជាង ៨០% នៃចំនួននិយោជិកសរុបដែលមានការងារធ្វើ។

ឃ) ផ្លូវគមនាគមន៍ពីកណ្ដាលស្រុកដល់កណ្ដាលឃុំមានប្រវែង ២០ គីឡូម៉ែត្រ ដែលក្នុងនោះជាង ៥០% គីឡូម៉ែត្រមិនទាន់បានចាក់កម្រាលកៅស៊ូ ឬ ចាក់បេតុង៕

បកប្រែដោយ Pham Diep