លើសពីនេះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានបង្កើតឡើងគម្រោង “កម្មវិធីអភិវឌ្ឍន៍ភូមិមួយសិប្បកម្មមួយដំណាក់កាលឆ្នាំ ២០០៦-២០១៥”។  អាស្រ័យហេតុនោះ ភូមិនិមួយៗនឹងជ្រើសរើសនិងសំរេចចិត្តបង្កើតនិងអភិវឌ្ឍរបរសិប្បកម្មមួយដោយខ្លួនឯង។

ចំពោះខេត្ត Thanh Hoa នៅទូទាំងស្រុកតំបន់ភ្នំមានភូមិសិប្បកម្មប្រពៃណីចំនួន ១១៦ ដែលមាន ១០,៤២៥ គ្រួសារប្រកបរបរសិប្បកម្ម។ ក្នុងនោះមានភូមិសិប្បកម្មត្បាញចំនួន ៥២ ភូមិសិប្បកម្មធ្វើស្រាពាងចំនួន ២២ ភូមិសិប្បកម្ម បិតស្រាចំនួន ១៥ ភូមិសិប្បកម្មធ្វើផលិតពីឫស្សី និងផ្តៅចំនួន ១១ …សិប្បកម្មប្រពៃណីខ្លះមានផលិតផលប្លែកៗ និងមានលក្ខណៈវប្បធម៌របស់ជនជាតិភាគតិចដ៏ពិសេសដែលត្រូវបានរក្សាដល់ថ្ងៃនេះ។

leftcenterrightdel
សិប្បកម្មត្បាញនៅខេត្ត Thanh Hoa

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារយន្តការនិងគោលនយោបាយសមស្រប សិប្បកម្មទូទៅនិងសិប្បកម្មប្រពៃណីនៅតំបន់ជនជាតិភាគតិចជាពិសេសត្រូវបានយកចិត្តទុកដាក់និងអភិវឌ្ឍ។ ទោះយ៉ាងណា ក្រៅពីលទ្ធផលដែលទទួលបាននោះ ការអភិរក្ស និងអភិវឌ្ឍសិប្បកម្មប្រពៃណីនៅភូមិនានាក្នុងតំបន់ជនជាតិភាគតិចក្នុងខេត្ត Thanh Hoa ក៏ជួបការលំបាកមួយចំនួនដែរ។ ភូមិសិប្បកម្មមួយចំនួនមិនបានទទួលការយកចិត្តទុកដាក់ និងការវិនិយោគត្រឹមត្រូវទេ សូម្បីតែភូមិខ្លះក៏ប្រឈមនឹងការរលត់សិប្បកម្មនោះដោយសារមិនអាចប្រកួតប្រជែងជាមួយផលិតផលឧស្សាហកម្មដែលផលិតបានច្រើនទេ។

ភូមិសិប្បកម្មប្រពៃណីភាគច្រើននៅតែត្រូវបានរក្សានៅតាមតំបន់ភ្នំ តែត្រឹមតែនៅកម្រិតគ្រួសារ នៅតាមភូមិដាច់ស្រយាល តំបន់ជាប់ព្រំដែនជាមួយប្រទេសឡាវប៉ុណ្ណោះ មិនទាន់មានទិសដៅសម្រាប់ការអភិវឌ្ឍ និងការបើកចំហទូលំទូលាយទេ។ អ្នកដែលរក្សាមុខរបរសិប្បកម្មប្រពៃណីនៅមានកម្រិតនៅឡើយ ដោយផ្តោតតែទៅលើមនុស្សវ័យកណ្តាល និងវ័យចំណាស់ដែលធ្វើការពេលទំនេរ។ ផលិតផលមកពីភូមិសិប្បកម្មប្រពៃណីត្រូវបានប្រើប្រាស់ជាលក្ខណៈគ្រួសារសម្រាប់តំបន់ជនជាតិភាគតិច ហើយកម្រត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរ ...ណាស់។

លោក Mai Xuan Binh ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិភាគតិចខេត្ត Thanh Hoa បានមានប្រសាសន៍ថា ខេត្តបានកំណត់ថា ការអភិរក្សនិងអភិវឌ្ឍសិប្បកម្មប្រពៃណីនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំគឺមានសារសំខាន់និងចាំបាច់។ នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៥ ខេត្តបានចេញសេចក្តីសម្រេចចិត្តមួយដែលអនុម័តគម្រោង “អភិរក្ស និងអភិវឌ្ឍសិប្បកម្មប្រពៃណីនៅតំបន់ជនជាតិភាគតិចដំណាក់កាល ២០១៦-២០២០”។ ដូច្នោះគម្រោងនេះមានគោលបំណងលើកកម្ពស់គុណភាព ធ្វើពិពិធកម្មផលិតផលពីសិប្បកម្មប្រពៃណី លើកកម្ពស់ការប្រកួតប្រជែងផលិតផល និងអនុវត្តការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ថែរក្សា និងអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ ...

នាពេលខាងមុខ ខេត្ត Thanh Hoa នឹងបន្តផ្សព្វផ្សាយដល់ជនជាតិភាគតិចអំពីសារសំខាន់នៃការអភិរក្ស និងអភិវឌ្ឍសិប្បកម្មប្រពៃណីរបស់ខ្លួនដើម្បីប្រជាជនចូលរួមយ៉ាងសកម្មក្នុងការអភិរក្សនូវផលិតផលប្រពៃណី។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាជនដែលក្នុងខ្ទង់អាយុធ្វើការ យុវជន។ រៀបចំផែនការ និងមានការវិនិយោគដើម្បីអភិវឌ្ឍសិប្បកម្មប្រពៃណីដោយផ្សាភ្ជាប់ជាមួយនឹងការរៀបចំផែនការនៃតំបន់វត្ថុធាតុដើមដោយប្រើនូវធនធានកម្លាំងពលកម្មក្នុងស្រុកតែម្តង ...៕

បកប្រែដោយ Minh Trung