leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ថ្លែងនៅកិច្ចប្រជុំ លោក Nguyen Quang Hung អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល បានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២១ ចំនួនជលផលសរុបទទួលបាន ៤.១ លានតោន កើនឡើង ៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ ទំហំសរុបនៃការនាំចេញជលផលប៉ាន់ស្មានថា ទទួលបាន ៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣.៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន និងស្មើ ៤៧.១% នៃផែនការ។ ផ្នែកជលផលបានដាក់ចេញគោលដៅសម្រាប់ឆ្នាំ២០២១ គឺចំនួនជលផលសរុបទទួលបាន ៨.៦ លានតោន ទំហំនៃការនាំចេញទទួលបាន ៨.៥ ពាន់លានដុល្លារអាមេរិក៕

បកប្រែដោយ Thuy Anh