បច្ចុប្បន្នសហករណ៍ Minh Anh មានសមាជិកផ្លូវការ ១២ នាក់ និងសមាជិកចងសម្ព័ន្ធ ១៦ នាក់ប៉ុណ្ណោះ។ ដោយមានផ្ទៃដីរោងចក្រផលិតទំហំ ១,៥០០ ម៉ែត្រការ៉េ លោកស្រី Nong Thi Biet និងសមាជិកសហករណ៍ទាំងអស់គ្នាបានផ្តោតសំខាន់លើការផលិតផ្សិតក្រអូប ផ្សិតអយស្ទ័រ ផ្សិតត្រចៀក ឈើផ្សិតលីងជឺ ... តាមបែបផែនកំណត់ប្រកបដោយសុវត្ថិភាពដើម្បីបង្កើតផលិតផលស្អាត។ លោកស្រី Nong Thi Biet បានចែករំលែកថា៖ “ការដាំផ្សិតមិនពិបាកទេ ប៉ុន្តែអ្វីៗដែលសំខាន់បំផុតនោះគឺថាអ្នកដាំត្រូវតែមានជំនាញបច្ចេកទេស និងខិតខំព្យាយាម។ ជាពិសេសវាគួរតែយកចិត្តទុកដាក់ដល់ពេលវេលា និងរបបថែរក្សាផ្សិតឱ្យសមស្របនឹងរដូវនីមួយៗក្នុងឆ្នាំ។

leftcenterrightdel
លោកស្រី Nong Thi Biet ណែនាំពីបែបផែនដាំផ្សិត

ក្រៅពីការដាំដុះផ្សិតតាមបែបប្រពៃណី សហករណ៍ Minh Anh ក៏អភិវឌ្ឍផលិតផលកែច្នៃថ្មីដែលមានយីហោនៃសហករណ៍ផងដែរដូចជា៖ ត្រចៀកហាន់ជាខ្សែ បុងសៃលីងជឺ កញ្ចប់តែលីងជឺ ... បច្ចុប្បន្នសហករណ៍កំពុងបន្តវិនិយោគលើការស្រាវជ្រាវដើម្បីកាត់បន្ថយថ្លៃដើម ធ្វើឱ្យវិធីសាស្ត្រដឹកជញ្ជូន និងការពង្រីកទីផ្សារមានប្រសិទ្ធភាពខ្ពស់បំផុត។ នៅឆ្នាំ ២០២០ ទោះបីជួបការលំបាកជាច្រើនដោយសារផលប៉ះពាល់នៃការរីករាលដាលនៃ Covid-19 ក៏ដោយក៏សហករណ៍នៅតែរក្សាបានចំណូលពីការដាំដុះផ្សិតដោយសម្រេចបានចំណូលជាង ១ ពាន់លានដុង ហើយប្រាក់ចំណូលរបស់សមាជិកសហករណ៍គឺពី ៣.៥ ទៅ ៥ លានដុង / នាក់ / ខែ។ មិនត្រឹមតែផ្តោតលើផលិតកម្មប៉ុណ្ណោះទេ លោកស្រី ក៏ចាប់អារម្មណ៍ផងដែរក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈដោយណែនាំពីការផ្ទេរបច្ចេកទេសដាំដុះផ្សិតដល់ស្ត្រី និងក្រុមអ្នកដែលជួបការលំបាកដទៃទៀតដើម្បីពួកគាត់មានឱកាសអភិវឌ្ឍសេដ្ឋកិច្ច។ លោកស្រី Biet បាននិយាយថា “ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ព្រោះខ្ញុំទើបតែបានចូលរួមបង្រៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ២ វគ្គដល់ ៦០ នាក់នៅមណ្ឌលស្តារនីតិសម្បទា និងបន្សាបគ្រឿងញៀន ខេត្ត Bac Kan អំពីបច្ចេកទេសដាំដុះ និងថែទាំផ្សិតរួមចំណែកក្នុងការបង្កើតមូលដ្ឋានថ្មីឱ្យពួកគាត់អាចត្រឡប់មកសហករណ៍វិញ”។ លើសពីនេះទៅទៀត លោកស្រីក៏បានចាត់អ្នកបច្ចេកទេសនៃសហករណ៍ឱ្យចូលរួមក្នុងការបង្រៀននូវបច្ចេកទេសដាំដុះផ្សិតនៅភូមិយុវជនបង្កើតជីវភាពរស់នៅថ្មី Ha Hieu សាលាអនុមហាវិទ្យាល័យវិជ្ជាជីវៈ Bac Kan សម្រាប់ក្រុមជនជាតិភាគតិចទៀតផង។ លោកស្រី Vu Thi Kim Quynh ប្រធានសមាគមន៍សម្ព័ន្ធនារីនៃក្រុង Bac Kan បានមានប្រសាសន៍ថា "លោកស្រី Nong Thi Biet ជាមនុស្សដែលហ៊ានគិត ហ៊ានធ្វើ ជាពិសេសគាត់ខំរៀន ខំស្វែងយល់ណាស់ ដូច្នេះគាត់បានទទួលជោគជ័យជាមួយគំរូសេដ្ឋកិច្ចបែបសមូហភាពក្នុងមូលដ្ឋាន។ ដោយទទួលបានជោគជ័យនោះ បានជាគំរូនៃផលិតកម្មផ្សិតសុវត្ថិភាពរបស់លោកស្រីត្រូវបានកម្មាភិបាល និងសមាជិកសមាគមន៍ស្រ្តីជាច្រើនមកទស្សនា និងរៀនបទពិសោធន៍ធ្វើតាមដែរ។ មកដល់សព្វថ្ងៃ លោកស្រី Nong Thi Biet បានទទួលប័ណ្ណសរសើរជាច្រើនពីគ្រប់ស្ថាប័នមានសមត្ថកិច្ច"៕

បកប្រែដោយ Minh Trung