ចម្លើយ៖ យោងតាមមាត្រាទី ៤ នៃច្បាប់ស្តីពីជំនឿសាសនាបានចែងថា ការទទួលខុសត្រូវរបស់រណសិរ្សមាតុភូមិវៀតណាមអំពីជំនឿសាសនាត្រូវបានបញ្ជាក់ដូចខាងក្រោម៖

១. ប្រមូលផ្តុំជនរួមជាតិដែលកាន់សាសនា និងជនរួមជាតិដែលមិនកាន់សាសនា កសាងផែនមហាសាមគ្គីជនជាតិទាំងមូល កសាង​និងការពារប្រទេសជាតិ។

២. ឆ្លុះបញ្ចាំងមតិយោបល់ និងសេចក្តីប្រាថ្នា និងសំណូមពររបស់ប្រជាជនលើបញ្ហាដែលពាក់ព័ន្ធនឹងជំនឿសាសនាជូនស្ថាប័នមានសមត្ថកិច្ចឲ្យបានទាន់ពេលវេលា។

៣. ចូលរួមការកសាងលិខិតគតិយុត្តស្តីពីជំនឿសាសនា រិះគន់សង្គមចំពោះសេចក្តីព្រាងលិខិតគតិយុត្ត ផែនការ កម្មវិធី និងគម្រោងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋដែលពាក់ព័ន្ធនឹងជំនឿសាសនាស្របតាមច្បាប់។

៤. ចូលរួមការឃោសនា និងចលនាអ្នកមុខអ្នកការ អ្នកបួស សាសនិក និងប្រជាជនអនុវត្ដតាមច្បាប់ស្ដីពីជំនឿសាសនា។

៥. ឃ្លាំមើលសកម្មភាពរបស់ស្ថាប័ន អង្គការ  កម្មាភិបាល និងបុគ្គលិកក្នុងការអនុវត្ដគោលនយោបាយនិងច្បាប់ស្ដីពីជំនឿសាសនា។

leftcenterrightdel
រូបថតឧទាហារណ៍ (nhandan.com.vn)

* មិត្ដអ្នកអាន Nguyen Thu Trang នៅសង្កាត់ Dong Phong ទីក្រុង Lai Chau  ខេត្ដ Lai Chau បានសួរថា៖ តើគោលនយោបាយឃោសនាផ្សព្វផ្សាយសម្រាប់ជនជាតិភាគតិចត្រូវបានកំណត់ដោយច្បាប់យ៉ាងដូចម្ដេច?

ចម្លើយ៖ យោងតាមមាត្រាទី ១៧ អនុក្រឹត្យលេខ 05/2011/NĐ-CP របស់រដ្ឋាភិបាលស្តីពីកិច្ចការជនជាតិភាគតិច គោលនយោបាយឃោសនានិងផ្សព្វផ្សាយសម្រាប់ជនជាតិភាគតិចត្រូវបានកំណត់ដូចតទៅ៖

១. ធ្វើការវិនិយោគ និងអភិវឌ្ឍការឃោសនាផ្សព្វផ្សាយនៅតំបន់ជនជាតិភាគតិច ផ្ដល់មធ្យោបាយចាំបាច់មួយចំនួនដើម្បីធានាសិទ្ធិទទួលព័ត៌មាន។

២. កសាង និងពង្រឹងប្រព័ន្ធព័ត៌មានអំពីស្ថានភាពជនជាតិភាគតិច និងរៀបចំការអនុវត្ដគោលនយោបាយជនជាតិ។

៣.កសាងប្រព័ន្ធសូចនាករជាតិអំពីជនជាតិភាគតិច និងរាយការណ៍ជាប្រចាំអំពីស្ថានភាព សេដ្ឋកិច្ចសង្គម សន្តិសុខ ការពារជាតិ  គ្រោះមហន្តរាយធម្មជាតិនៅតំបន់ជនជាតិភាគតិច។

៤. អនុវត្តបច្ចេកវិទ្យាព័ត៌មាន កសាង និងអនុវត្តនៅក្នុងប្រព័ន្ធរបស់ស្ថាប័នទទួលបន្ទុកកិច្ចការជនជាតិ។

៥. បង្កើន និងលើកកំពស់គុណភាពនៃការប្រើប្រាស់ភាសាជនជាតិលើប្រព័ន្ធផ្សព្វផ្សាយ។

៦. ក្រសួងព័ត៌មាននិងទូរគមនាគមន៍សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទទួលខុសត្រូវក្នុងការកំណត់លំអិតនិងណែនាំការអនុវត្ដលើខ្លឹមសារនេះ៕

បកប្រែដោយ Pham Diep