លោក Nguyen Anh Chuc អនុប្រធានគណៈកម្មការសាសនានៃរដ្ឋាភិបាល បានអះអាងដូច្នេះក្នុងការផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានកាសែតកងទ័ពប្រជាជន។

leftcenterrightdel
លោក Nguyen Anh Chuc អនុប្រធានគណៈកម្មការសាសនានៃរដ្ឋាភិបាល

អ្នកយកព័ត៌មាន៖ សូមជម្រាបសួរលោក នាពេលកន្លងមកតើការធានានូវសិទ្ធិសេរីភាពជំនឿសាសនាស្របតាមច្បាប់នៅក្នុងប្រទេសរបស់វៀតណាមត្រូវបានអនុវត្តយ៉ាងដូចម្តេច?

លោក Nguyen Anh Chuc៖ ប្រទេសវៀតណាមគឺជាប្រទេសពហុជំនឿសាសនា ដោយមានប្រជាជនចំនួន ៩៥% មានជីវភាពជំនឿសាសនា ហើយនិងមានសាសនិកជាង ២៦.៥ លាននាក់។ បក្ស និងរដ្ឋរបស់យើង អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគោរព និងការពារសិទ្ធិសេរីភាពជំនឿសាសនា ធានានូវភាពស្មើគ្នារវាងសាសនា និងលើកកម្ពស់តម្លៃវប្បធម៌ល្អ សីលធម៌ល្អ និងធនធានសាសនាសម្រាប់ដំណើរការអភិវឌ្ឍន៍នៃប្រទេសជាតិ។

សិទ្ធិសេរីភាពជំនឿសាសនានៅវៀតណាមត្រូវបានធានាល្អក្នុងការអនុវត្តជាក់ស្តែង។ ជារៀងរាល់ឆ្នាំមានពិធីបុណ្យជំនឿសាសនាច្រើនជាង ៨,៥០០ ត្រូវបានធ្វើឡើង។ ពិធីសាសនាសំខាន់ៗត្រូវបានរៀបចំយ៉ាងឧឡារិក ស្របតាមពិធីសាសនាដោយមានការចូលរួមពីមនុស្សរាប់សែននាក់។ សកម្មភាពសាសនាធ្វើឡើងនៅទូទាំងប្រទេស ដោយធានានូវសេចក្តីត្រូវការជំនឿសាសនារបស់ប្រជាជន និងបណ្តាអង្គការសាសនានានា។ រដ្ឋបានទទួលស្គាល់ និងផ្តល់ការចុះឈ្មោះប្រតិបត្តិការសាសនាដល់អង្គការចំនួន ៤១ នៃសាសនាចំនួន ១៦។ ហើយក្រៅពីនេះ មានក្រុមសាសនារាប់ពាន់កន្លែងដែលត្រូវបានផ្តល់ការចុះឈ្មោះប្រតិបត្តិការដោយស្ថាប័នមានសមត្ថកិច្ច។ អង្គការសាសនានានាត្រូវបានអនុញ្ញាតឱ្យបង្កើតសាលាបណ្តុះបណ្តាល សម្រាប់ប្រជាជនដែលមានសកម្មភាពខាងសាសនា។ រហូតមកដល់បច្ចុប្បន្ននេះ កន្លែងគោរពបូជាសាសនាស្ទើរតែទាំងអស់ត្រូវបានជួសជុល កន្លែងថ្មីជាច្រើនត្រូវបានសាងសង់។ ការផ្តល់វិញ្ញាបនប័ត្រសិទ្ធិប្រើប្រាស់ដីធ្លីនៅលើតំបន់ដីនៃគ្រឹះស្ថានសាសនាដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នត្រូវបានអនុវត្តស្របតាមច្បាប់។ អង្គការសាសនានានាត្រូវបានអនុញ្ញាតឱ្យបោះពុម្ព និងចែកចាយបទគម្ពីរ និងឧបករណ៍សាសនាបម្រើសកម្មភាពសាសនារបស់ពួកគេ។ សកម្មភាពទំនាក់ទំនងអន្តរជាតិរបស់អង្គការសាសនានានាត្រូវបានពង្រីកកាន់តែខ្លាំងឡើង  សិទ្ធិសេរីភាពជំនឿសាសនារបស់ជនរួមជាតិភាគតិចក៏ត្រូវបានធានាល្អផងដែរ ...

អ្នកយកព័ត៌មាន៖ ពួកអ្នកដែលមិនមានឆន្ទៈច្រើនតែឆ្លៀតយកប្រយោជន៍ពីបញ្ហាសិទ្ធិសេរីភាពជំនឿសាសនា ដើម្បីបង្ខូច និងបំផ្លាញបក្ស និងរដ្ឋ។ តើយើងគួរធ្វើអ្វីដើម្បីប្រយុទ្ធប្រឆាំងនឹងការនិយាយបំផ្លើសទាំងនេះ បាទលោក?

លោក Nguyen Anh Chuc៖ ក្នុងបរិបទដែលវៀតណាមបន្តជំរុញការធ្វើសមាហរណកម្មអន្តរជាតិ យើងមានបណ្តាញព័ត៌មានជាច្រើនដើម្បីបញ្ជាក់ពីស្ថានភាពជាក់ស្តែងរបស់ សិទ្ធិសេរីភាពជំនឿសាសនានៅវៀតណាមដូចជា៖

ការចូលរួមយ៉ាងសកម្មនៅក្នុងយន្តការសន្ទនាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសាសនា ប្រចាំឆ្នាំជាមួយដៃគូអាមេរិក និង អឺរ៉ុប ... ការពាររបាយការណ៍ជាតិដោយជោគជ័យក្រោមការត្រួតពិនិត្យជាសកលតាមកាលកំណត់លើកទី ៣ របាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋស៊ីវិលនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ…

យើងបានផ្តល់ព័ត៌មានយ៉ាងសកម្មអំពីសមិទ្ធិផលនានាដើម្បីធានានូវសិទ្ធិសេរីភាពជំនឿសាសនានៅប្រទេសវៀតណាមដល់ក្រុមសមាជិកសភា មន្ត្រីរដ្ឋាភិបាលមកពីប្រទេសនានាចូលមកធ្វើការនៅវៀតណាម។ វៀតណាមបានរៀបចំគណៈប្រតិភូជាច្រើនឱ្យទៅកាន់សហរដ្ឋអាមេរិក និង ប្រទេសលោកខាងលិចមួយចំនួនដើម្បីពិភាក្សា និងផ្លាស់ប្តូរដោយផ្ទាល់លើបញ្ហាសាសនា,  ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងសន្ទនាជាមួយបណ្តាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោកលើវិស័យជំនឿសាសនា ពង្រឹង និងពង្រីកការឃោសនា និងកិច្ចការបរទេសស្តីពីការអនុវត្តគោលនយោបាយ និងសមិទ្ធិផលនានាទាក់ទងនឹងជំនឿសាសនា ព្រមទាំងបដិសេធប្រឆាំងនិងការបំភ្លៃបព្វ រាល់ព័ត៌មានមិនពិតអំពីស្ថានភាពជំនឿសាសនានៅវៀតណាម។

លើសពីនេះទៀតត្រូវតែបង្កើនការឃោសនា និងផ្សព្វផ្សាយច្បាប់សម្រាប់អ្នកមុខអ្នកការ និងអ្នកកាន់សាសនាដើម្បីឱ្យពួកគេអាចវិភាគព័ត៌មានបដិសេធព័ត៌មានដែលមានបំណងអាក្រក់បំបែកសាមគ្គីភាពជាតិ  លើកទឹកចិត្តឱ្យបណ្តាអង្គការសាសនាចូលរួមក្នុងកិច្ចពិភាក្សាស្តីពីសិទ្ធិមនុស្ស ការទូតប្រជាជន តាមរយៈនោះមានការវាយតំលៃដោយស្មោះត្រង់អំពីស្ថានភាពជំនឿសាសនានៅប្រទេសវៀតណាម។

អ្នកយកព័ត៌មាន៖ នាពេលខាងមុខដើម្បីបន្តធានាបាននូវសិទ្ធិសេរីភាពជំនឿសាសនា និងសាមគ្គីភាពសាសនា តើបញ្ហាអ្វីខ្លះដែលគួរផ្តោតលើ?

លោក Nguyen Anh Chuc៖ ចាំបាច់ត្រូវបន្តកែលម្អគោលការណ៍ណែនាំ គោលនយោបាយ និងច្បាប់ស្តីពីសិទ្ធិសេរីភាពជំនឿសាសនា និងការធ្វើពិពិធកម្មការឃោសនា ការផ្សព្វផ្សាយច្បាប់ឱ្យបានកាន់តែទូលំទូលាយដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការគោរពច្បាប់ចំពោះប្រជាជន អ្នកមុខអ្នកការ និងអ្នកកាន់សាសនា។ លើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសាសនារបស់រដ្ឋ ធានាសិទ្ធិសេរីភាពជំនឿសាសនារបស់ពលរដ្ឋ ដោះស្រាយបញ្ហាស្មុគស្មាញដែលទាក់ទងនឹងរាល់សកម្មភាពជំនឿសាសនា ដោយមិនអនុញ្ញាតឱ្យរាល់មុខសញ្ញាអាក្រក់ទាំងអស់ទាញយកផលប្រយោជន៍ពីការនិយាយមិនពិត និងបង្កាច់បង្ខូចជាដាច់ខាត។ ទប់ស្កាត់បាតុភូត ជំនឿសាសនាថ្មីៗជ្រុលនិយមជាបន្ទាន់ ព្រមទាំងចាត់វិធានការម៉ឹងម៉ាត់ចំពោះគ្រប់ទង្វើដែលទាញយកផលប្រយោជន៍ពីជំនឿសាសនាដើម្បីបង្ខូច និងបំផ្លាញ។

លើសពីនេះទៀតត្រូវតែជំរុញទំនាក់ទំនងការបរទេសលើវិស័យសាសនា ចូលរួមយ៉ាងសកម្មក្នុងវេទិកាសាសនាអន្តរជាតិ និងក្នុងតំបន់ ជូនដំណឹងយ៉ាងសកម្មអំពីស្ថានភាពសាសនានៅវៀតណាមដើម្បីសហគមន៍អន្តរជាតិស្វែងយល់ និងគាំទ្រ ព្រមទាំងបដិសេធភ្លាមៗនូវការចោទប្រកាន់ដែលបង្ខូច និងបំភ្លៃការពិតទាំងអស់ ហើយនិងជំរុញការផ្សព្វផ្សាយឃោសនា និងបង្កើនព័ត៌មានអំពីកិច្ចការបរទេសសាសនា និងបន្តគាំទ្រសកម្មភាព នៃជំនឿសាសនារបស់សហគមន៍ជនជាតិវៀតណាម នៅបរទេសជាដើម។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Minh Trung