leftcenterrightdel
ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា លោក Ha Ngoc Chien ថ្លែងនៅក្នុងសន្និសីទ

ថ្លែងនៅក្នុងសន្និសីទ ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា លោក Ha Ngoc Chien បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភា សមាជិកក្រុមប្រឹក្សាប្រជាជនជាជនជាតិភាគតិច ដែលមានសមត្ថភាព និងទំនួលខុសត្រូវ នឹងចូលរួមចំណែកក្នុងការកសាង និងអនុវត្តយ៉ាងល្អនូវគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ។ ហេតុដូច្នេះ តាមរយៈអាណត្តិបោះឆ្នោតថ្មីៗនេះ ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា សហការជាមួយគណៈកម្មាធិការជនជាតិនៃរដ្ឋាភិបាល បើកវគ្គបំពាក់បំប៉ន់ជំនាញសម្រាប់បេក្ខជនសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនខេត្ត ដែលជាជនជាតិភាគតិច។ វគ្គបំពាក់បំប៉ន់នេះ មានបំណងជួយបេក្ខជនសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនខេត្ត ទទួលយកចំណេះដឹង និងជំនាញដែលចាំបាច់ ក្នុងការឃោសនាបោះឆ្នោត ដើម្បីនាំមកនូវលទ្ធផលវិជ្ជមាន ជាមួយនឹងអត្រាឈ្នះខ្ពស់បំផុតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងក្រុមប្រឹក្សាប្រជាជននាពេលខាងមុខ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

សន្និសីទផ្តោតសំខាន់លើប្រធានបទមួយចំនួនដូចជា៖ ជំនាញយុទ្ធនាការឃោសនាបោះឆ្នោត ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ការកសាងមុខមាត់របស់បេក្ខជនសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ចំពោះមុខសាធារណៈ; បញ្ហាដែលត្រូវយកចិត្តទុកដាក់ក្នុងដំណើរការរៀបចំផែនការសកម្មភាព របៀបបង្ហាញផែនការសកម្មភាពរបស់បេក្ខជនសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ; ជំនាញក្នុងការជួបប្រាស្រ័យជាមួយសារព័ត៌មាន ការឆ្លើយបទសម្ភាសន៍ និងការបង្ហាញកម្មវិធីសកម្មភាពនៅលើទូរទស្សន៍របស់បេក្ខជនសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ល៕

បកប្រែដោយ Huyen Trang