លោកស្រី Nguyen Thi Ky ប្រធានសាខាសម្ព័ន្ធនារីភូមិលេខ ១២ (ឃុំ Quynh Hung) បានមានប្រសាសន៍ថា៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក អាស្រ័យដោយកម្មាភិបាល បុគ្គលិក និងសមាជិកាសាខាសម្ព័ន្ធនារីនៃបញ្ជាការដ្ឋានយោធាស្រុក Quynh Luu មកជួយប្រជាជននោះ ផ្លូវក្នុងភូមិត្រូវបានពង្រីក កែលំអរដ៏ស្រស់ស្អាត ហើយប្រជាជនសប្បាយចិត្តណាស់”។

leftcenterrightdel
កម្មាភិបាល បុគ្គលិកនៃបញ្ជាការដ្ឋានយោធាស្រុក Quynh Luu រួមជាមួយប្រជាជននៅភូមិលេខ ១២ ធ្វើសំអាតផ្លូវក្នុងភូមិ

ភូមិលេខ ១២ ឃុំ Quynh Hung ស្ថិតនៅក្បែរព្រះវិហារកាតូលិក Van Thuy។ ប្រជាជននៅទីនេះភាគច្រើនកាន់សាសនាកាតូលិក។ ក្នុងបំណងចង់បង្កើតមនោសញ្ចេតនា និងសាមគ្គីភាព សាខាសម្ព័ន្ធនារីបានផ្តល់យោបល់ដល់គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធាស្រុក Quynh Luu អនុវត្តកម្មវិធីចងសម្ព័ន្ធមេត្រីភាពជាមួយសាខាសម្ព័ន្ធនារីភូមិលេខ ១២ ។ តាមរយៈសកម្មភាពចងសម្ព័ន្ធមេត្រីភាព បានជួយនារីកាន់សាសនាកាតូលិក យល់ជ្រាបពីគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ បទប្បញ្ញត្តិរបស់មូលដ្ឋាន កសាងគ្រួសារប្រកបដោយសុភមង្គល ចូលរួមចំណែករក្សាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សាមគ្គីភាពរវាងអ្នកកាន់ពុទ្ធសាសនា និងអ្នកកាន់គ្រិសសាសនា។

អនុសេនីយ៍ទោ លោកស្រី Nguyen Thi Nga សមាជិកាសាខាសម្ព័ន្ធនារីនៃបញ្ជាការដ្ឋានយោធាស្រុក Quynh Luu បានចែករំលែកថា៖ “ដោយសេចក្តីស្រឡាញ់ និងទំនួលខុសត្រូវ ចាប់ពីឆ្នាំ ២០១៧ មកទល់បច្ចុប្បន្ននេះ សាខារបស់យើងបានសហការជាមួយសម្ព័ន្ធនារីភូមិលេខ ១២ ទៅសួរសុខទុក្ខ ផ្តល់អំណោយ ជួយគ្រួសារដែលជួបការលំបាក និងសិស្សក្រីក្រជំនះពុះពារការលំបាក; រួមជាមួយគ្នាសំអាតផ្លូវក្នុងភូមិ កសាងជនបទថ្មី ជួយគ្នាបង្កបង្កើនផល និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ល។ ប្រជាជនក្នុងភូមិបានគាំទ្រយ៉ាងសកម្ម និងរួមដំណើរជាមួយនារីកងទ័ពក្នុងការកសាងស្រុកភូមិកាតូលិកប្រកបដោយសុខសន្តិភាព និងអរិយធម៌”៕

បកប្រែដោយ Huyen Trang