ប៉ុន្តែ ការអភិរក្ស ការពង្រីកតម្លៃវប្បធម៌របស់ជនជាតិភាគតិចនៅមានកំរិត អត្តសញ្ញាណរបស់ជនជាតិមួយចំនួនត្រូវបានរសាត់បាត់ទៅ ចំនួនប្រជាជនមិនចេះភាសារបស់ជនជាតិខ្លួនកាន់តែកើនឡើង កម្មវិធីសិល្បៈរបស់ជនជាតិភាគតិចត្រូវបានស្ដារឡើងវិញក្នុងកំឡុងពេលពិធីបុណ្យតែប៉ុណ្ណោះ។ ដូច្នេះ ការរក្សានិងការពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចជាតម្រូវការមានទាំងភាពបន្ទាន់និងរយៈពេលយូរអង្វែង។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ដើម្បីអភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់ជនជាតិភាគតិច ក្នុងតំបន់មូលដ្ឋាននានានៅទូទាំងប្រទេសមានសកម្មភាពសមស្រប និងមានប្រសិទ្ធភាព។ អនុវត្តគម្រោង “អភិរក្ស និងអភិវឌ្ឍវប្បធម៌នៃជនជាតិភាគតិចវៀតណាមដល់ឆ្នាំ២០២០” តាមសេចក្តីសម្រេចចិត្តលេខ ១២៧០/ QĐ-TTg របស់នាយករដ្ឋមន្រ្តី ចុះនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១១  ខេត្ត Thai Nguyen​ បានកសាងទម្រង់វប្បធម៌និងសិល្បៈ របស់ជនរួមជាតិភាគតិច ហើយរៀបចំដោយជោគជ័យនូវទិវាវប្បធម៌ជនជាតិ San Diu លើកទី១ អភិរក្សនិងជួសជុលសំណង់វប្បធម៌ កេរ្ដិ៍ដំណែលប្រវត្តិសាស្រ្តចំនួន២៣។ ទន្ទឹមនឹងនោះ កេរ្ដិ៍ដំណែលគំរូនៃជនជាតិភាគតិចចំនួន ១៥ របស់ខេត្ត ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ល។

ទន្ទឹមនឹងការវិនិយោគលើការរៀបចំសកម្មភាពវប្បធម៌សម្រាប់ជនជាតិភាគតិច អនុវត្តការពិនិត្យនិងបង្កើតបេតិកភណ្ឌវប្បធម៌អរូបីឡើងវិញ ខេត្តគប្បីជម្រុញការអប់រំ និងការផ្សព្វផ្សាយដល់ប្រជាជន ជាពិសេសជំនាន់វ័យក្មេង សិស្ស និងនិស្សិតជនជាតិភាគតិច ដើម្បីជួយជំនាន់ក្រោយយល់បានតម្លៃ អត្ថន័យ និងស្រឡាញ់លក្ខណៈវប្បធម៌ដ៏ល្អឯករបស់ជនជាតិខ្លួន។ នេះជា “ប្រភពដើម” របស់បញ្ហា ដោយសារជំនាន់វ័យក្មេងគឺជាអនាគតរបស់ជនជាតិនិមួយៗ។ ការរក្សាអត្តសញ្ញាណវប្បធម៌ត្រូវបានបំផុសពីតម្រូវការដោយខ្លួនឯងរបស់ជនម្នាក់ៗ។ ព្រមទាំង គប្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី គម្រោងអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើកកម្ពស់គុណភាពនៃជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិច និងយកចិត្តទុកដាក់ដល់ការការពារបរិស្ថានធម្មជាតិ បរិយាកាសសង្គម រក្សាលំហវប្បធម៌របស់សហគមន៍ជនជាតិភាគតិច៕

បកប្រែដោយ Thuy Anh