ការយកចិត្តទុកដាក់ជាក់ស្ដែង

ប្រទេសវៀតណាមមានជនជាតិភាគីតិចចំនួន៥៣ ដោយមានប្រជាជនជាង ១៤ លាននាក់រស់នៅតាមខេត្ត ទីក្រុងចំនួន៥១ ស្រុកចំនួន៥៤៨ ឃុំចំនួន៥,២៦៦ ស្មើនឹង ៣/៤ នៃផ្ទៃដីសរុបរបស់ប្រទេស។ បក្ស និងរដ្ឋវៀតណាមបានចាត់ទុកការអភិរក្ស និងពង្រីកតម្លៃវប្បធម៌នៃបណ្ដាជនជាតិ គឺជាភារកិច្ចសំខាន់ក្នុងរយៈពេលយូរអង្វែង។ ក្នុងដំណាក់កាលឧស្សាហូបនីយកម្ម ទំនើបកម្ម និងសមាហរណកម្មអន្តរជាតិ វៀតណាមមានគោលនយោបាយជាច្រើន ដើម្បីអភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់បណ្ដាជនជាតិ។

leftcenterrightdel
ការសម្ដែងក្នុងទិវាវប្បធម៌នៃបណ្ដាជនជាតិវៀតណាម ឆ្នាំ២០២១

ទន្ទឹមនឹងជោគជ័យ ដូចជា អភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគតិច ការការពារនិងពង្រីកតម្លៃវប្បធម៌ជនជាតិភាគតិចនៅមានកំរិត។ លោក Dinh Xuan Thang អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ គណៈកម្មាធិការជនជាតិចាត់ទុកថា "ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់បណ្ដាជនជាតិភាគតិចនៅមានបញ្ហាជាច្រើន។ ហេតុផលមួយរបស់បញ្ហានេះគឺដោយសារយន្តការទីផ្សារបានធ្វើឲ្យអត្តសញ្ញាណជនជាតិមួយចំនួនរសាត់បាត់ទៅ ជាពិសេស នៅតំបន់ជនជាតិភាគតិច។ យុវជនជនជាតិភាគតិចជាច្រើនមិនយល់ដឹងវប្បធម៌ ភាសា សំលៀកបំពាក់... របស់ជនជាតិខ្លួន"។ លោក Nguyen Van Hung រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានឲ្យដឹងថា ថ្នាក់ដឹកនាំក្រសួងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិធីធ្វើឲ្យជាក់ស្តែង ផ្តោតទៅលើខ្លឹមសារ ការរក្សានិងពង្រីកតម្លៃវប្បធម៌របស់ជនជាតិភាគតិច។

ធ្វើឲ្យវប្បធម៌ក្លាយជាការរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជន

សិល្បករ Y Sinh (នៅទីរួមស្រុក Dak To ស្រុក Dak To ខេត្ត Kon Tum) រំពឹងថា នឹងទទួលបានការជួយគាំទ្រថែមទៀតលើវិស័យបច្ចេកទេស ពីអ្នកជំនាញការ ក្នុងការរក្សាតម្លៃវប្បធម៌ជាប្រពៃណីរបស់ជនជាតិខ្លួន។ អ្នកជំនាញជាច្រើនចាត់ទុកថា ការអភិរក្ស និងពង្រីកវប្បធម៌ត្រូវបានតភ្ជាប់នឹងបរិយាកាសនៃជនជាតិ  ធ្វើឲ្យវប្បធម៌ក្លាយជាការរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជន។ ជនរួមជាតិភាគតិចត្រូវបានអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីផង តភ្ជាប់ជាមួយពិភពលោកផង ដើម្បីតម្លៃវប្បធម៌ក្លាយជាមោទនភាពរបស់ជនជាតិ និងទាក់ទាញអារម្មណ៍។

ការធ្វើទេសចរណ៍សហគមន៍ និងបង្ហាញផលិតផលសិប្បកម្មប្រពៃណីជាទិសដៅត្រឹមត្រូវរបស់តំបន់មូលដ្ឋានជាច្រើន។ លោក Pham Van Thuy អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ខេត្តបានជួយឧបត្ថម្ភដល់ក្រុមសិល្បករនីមួយៗថវិកាចំនួន ២ លានដុង ដើម្បីចូលរួមចំណែកលើកទឹកចិត្តប្រជាជនក្នុងការស្វែងយល់អំពីតម្លៃនៃការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។ ទន្ទឹមនឹងនោះ ខេត្ត Son La បានរៀបចំវគ្គបណ្ដុះបណ្ដាលទេចរណ៍សម្រាប់បងប្អូនជនរួមជាតិទៀតផង។

ទន្ទឹមនឹងការអភិវឌ្ឍទេសចរណ៍ អ្នកជំនាញស្រាវជ្រាវវប្បធម៌  លោកសាស្រ្តាចារ្យ បណ្ឌិត Bui Quang Thanh បានចាត់ទុកថា យើងគប្បីបង្កើនតំរូវការសម្រាប់ផលិតផលសិប្បកម្មប្រពៃណីរបស់ជនជាតិភាគតិច។ ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌គឺដំណោះស្រាយល្អដើម្បីកសាងសេដ្ឋកិច្ចវប្បធម៌។

ដោយទទួលយោបល់ពីអ្នកជំនាញ ថ្នាក់ដឹកនាំតំបន់មូលដ្ឋាន និងប្រជាជន យើងបានឃើញថា គោលការណ៍របស់បក្ស និងរដ្ឋស្ដីពីការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ និងវប្បធម៌នៃបងប្អូនជនរួមជាតិភាគតិច គឺត្រឹមត្រូវ។ ប៉ុន្តែ វិធីធ្វើវានៅតែត្រូវការការកែសំរួលខ្លះៗ។ យោងតាមលោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Thu Phuong បានឲ្យដឹងថា អ្នកកសាងគោលនយោបាយត្រូវការស្រាវជ្រាវ និងពិនិត្យលើការចូលរួមការកសាងគោលនយោបាយរបស់សហគមន៍ និងបងប្អូនជនរួមជាតិភាគតិច។ ការអភិរក្សវប្បធម៌គឺជាការងាររបស់សង្គមទាំងមូល៕

បកប្រែដោយ Thuy Anh