កាលពីមុន ពិភពនៃអ្នកចូលចិត្តធ្វើដំណើរបានវាយតម្លៃថា ភូមិវប្បធម៌ពិតជាមិនទាក់ទាញបាន និងមិនទាន់ទាក់ទាញយកបាននូវសក្តានុពលពេញលេញរបស់ខ្លួននៅឡើយ។ ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិវប្បធម៌បានផ្លាស់ប្តូរយ៉ាងសកម្មដោយទទួលបានការវិនិយោគក្នុងការជួសជុលកន្លែងទំនេរ បង្កើនសកម្មភាពបទពិសោធន៍ជាច្រើនដើម្បីក្លាយជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

ជារៀងរាល់ចុងសប្តាហ៍ ផ្លូវរថយន្ដក្រុង ១០៧ ចេញដំណើរពីកណ្តាលហាណូយទៅភូមិវប្បធម៌មានមនុស្សកុះករ និងកកកុញ។ ភូមិវប្បធម៌មានផ្ទៃដីសរុប ១,៥៤៤ ហិកតា ដែលស្ថិតក្នុងភូមិសាស្រ្តស្រុក Thach That, Ba Vi Son Tay (ហាណូយ) ។ បច្ចុប្បន្នកន្លែងនេះបានក្លាយជាគោលដៅដែលមិនអាចខ្វះបានក្នុងដំណើរកម្សាន្តរយៈពេលមួយថ្ងៃនៅជាយក្រុងហាណូយរបស់រាល់ក្រុមហ៊ុនទេសចរណ៍ និងទីភ្នាក់ងារ​ទេសចរណ៍នានា ដែលក្នុងនោះភាគច្រើនជាសិស្ស និងនិស្សិតដែលចូលរួមក្នុងកម្មវិធីឆ្លងបទពិសោធន៍ និងសិក្សាអំពីវប្បធម៌គួបផ្សំជាមួយការចេញដំណើរកំសាន្តទេ។

leftcenterrightdel
ជនជាតិ Ba Na សម្តែងរបាំមួយជូនភ្ញៀវទេសចរនៅភូមិវប្បធម៌

ពេលមកដល់ក្លោងទ្វារភូមិវប្បធម៌ភ្លាមៗ យើងមានអារម្មណ៍ថា នេះជាផ្ទះរួមរបស់ជនជាតិវៀតណាមបងប្អូនទាំង ៥៤ ។ ពីព្រោះក្លោងទ្វារនេះ ត្រូវបានរចនាឡើងយ៉ាងពិសេសជាមួយនឹងរាងនៃលេខ ៥៤ ដែលតំណាងឱ្យសហគមន៍ជនជាតិវៀតណាមទាំង ៥៤ ជនជាតិ។ បច្ចុប្បន្ននេះ មានជនជាតិចំនួន ១៤ រស់នៅ និងធ្វើប្រតិបត្តិការនៅក្នុងភូមិវប្បធម៌នេះ។ ជាជនជាតិដើមភាគតិច Ba Na ម្នាក់ដែលបានភ្ជាប់ជាមួយភូមិវប្បធម៌តាំងពីយូរយារណាស់មកហើយនោះ លោក Dinh Tinh មកពីឃុំ To Tung, Kbang, Gia Lai បាននាំទាំងប្រព័ន្ធ និងកូនប្រុសពៅមករស់នៅក្នុងភូមិនេះតែម្តង។ នៅពេលថ្ងៃ គាត់និងអ្នកទាំងអស់នៅក្រុមជនជាតិ Ba Na សំដែងរបាំប្រជាប្រិយ និងគងឃ្មោះដើម្បីណែនាំជូនអ្នកទស្សនាស្គាល់អំពីទម្រង់សិល្បៈប្រពៃណីរបស់ជនជាតិខ្លួនឯង។ នៅពេលរាត្រីមកដល់ ក្រុមគ្រួសារទាំងមូលបានជួបជុំគ្នា រៀបចំការត្បាញអំបោះឫស្សី និងផ្តៅសម្រាប់ថ្ងៃស្អែកលក់ឱ្យភ្ញៀវទេសចរទិញជាអំណោយ។

សិល្បករលោកស្រី Nguyen Thi Xuyen ជនជាតិដើម Tay នៅ Yen Phong, Cho Don ខេត្ត Bac Kan បាននិយាយថា សិប្បករដែលចូលមករស់នៅក្នុងភូមិនេះសុទ្ធតែចាត់ទុកនេះជាផ្ទះទី២ របស់ពួកគេ។ មនុស្សគ្រប់គ្នាសុទ្ធតែមានគោលបំណងចង់រក្សា ពូនជ្រំ និងបង្កើតនូវអារម្មណ៍ស្និទ្ធស្នាលដល់ភ្ញៀវទេសចរផងដែរ។ សិល្បករ Nguyen Thi Xuyen បានចែករំលែកថា៖ “ខ្ញុំពិតជាចង់មានទំនាក់ទំនងយូរអង្វែងជាមួយភូមិវប្បធម៌ ពីព្រោះថា វាមិនត្រឹមតែរក្សាបាននូវរាល់ទម្រង់សិល្បៈប្រពៃណីរបស់ខ្លួនដែលមើលទៅដូចជាបានសាបសូនជាមិនតិចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱ្យមានកន្លែងវប្បធម៌មួយនៃជនជាតិ Tay ដ៏ទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរទៀតផងដែរ។

ទោះបីភូមិវប្បធម៌ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងពោរពេញទៅដោយអត្ថន័យជាមួយនឹងលក្ខណៈវប្បធម៌របស់ជនជាតិវៀតណាមក៏ដោយ ប៉ុន្តែដើម្បីនិយាយអំពីប្រសិទ្ធភាព ការការទាញយកអត្ថប្រយោជន៍ក្នុងវិស័យទេសចរណ៍នោះ គឺជាចម្លើយរបស់មនុស្សជាច្រើនពិតជាមិនសូវមានប្រសិទ្ធភាពទេ។ កន្លែងនេះមានគុណប្រយោជន៍ជាច្រើន ពោលគឺប្រមូលផ្តុំនូវវប្បធម៌ចំរុះ ស្ថាបត្យកម្មប្លែកៗ ហើយអ្វីៗទាំងអស់នេះវាទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណាស់ ជាពិសេសភ្ញៀវអន្តរជាតិដើម្បីស្វែងយល់ និងស្វែងយល់អំពីវប្បធម៌។ ទោះយ៉ាងណា គ្រឿងបរិក្ខារ សម្ភារៈក្នុងភូមិកំពុងយ៉ាប់យ៉ឺនជាលំដាប់មិនត្រូវបានជួសជុលជាប្រចាំទេ។ លោក Trinh Ngoc Chung ប្រធានស្តីទីនៃគណៈគ្រប់គ្រងភូមិវប្បធម៌-ទេសចរណ៍ជនជាតិវៀតណាម បានមានប្រសាសន៍ថា៖“ រាល់សំណង់ទាំងអស់នៅក្នុងភូមិវប្បធម៌ នៅពេលដែលត្រូវបានសាងសង់សុទ្ធតែមានឯកសារគ្រប់គ្រាន់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានអង្គភាពជាច្រើនបានវិនិយោគលើសេវាកម្មនានាក្នុងភូមិដូចជាសេវាកម្មរទេះភ្លើង ទីកន្លែងពិសារអាហារ មគ្គុទេសទេសចរណ៍ សម្រាប់ភ្ញៀវទេសចរ ... បង្កើតការផ្លាស់ប្តូរកំណើនក្នុងការពង្រឹងនូវរាល់សកម្មភាពសេវាកម្មដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ។ សាជីវកម្មធំៗ  វិនិយោគិននានាក្នុងស្រុក និងបរទេសជាច្រើនចាប់អារម្មណ៍ក្នុងការស្រាវជ្រាវ និងស្ទង់មតិដើម្បីរៀបចំគម្រោងវិនិយោគនៅតំបន់ដែលមានមុខងាររបស់ភូមិ។ លោក Trinh Ngoc Chung បានចែករំលែកថា៖“ ឥឡូវនេះ ជារៀងរាល់ឆ្នាំ ភូមិវប្បធម៌ទទួលភ្ញៀវទេសចររាប់សែននាក់។ គិតត្រឹមតែនៅថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២១ ប៉ុណ្ណោះ ដែលមានភ្ញៀវចូលទស្សនា ១ ម៉ឺននាក់។ សក្តានុពលដែលមនុស្សគ្រប់គ្នាមើលឃើញវាជាការសំខាន់ណាស់ដែលយើងត្រូវបង្កើតយន្តការជាក់លាក់មួយដើម្បីអំពាវនាវឱ្យមានការវិនិយោគចូលសេវាកម្មនានាដូចជា សណ្ឋាគារ ភោជនីយដ្ឋាន សួនកំសាន្ត និងតំបន់កំសាន្ត។ តាមពិត នីតិវិធីក្នុងការអំពាវនាវឱ្យមានការវិនិយោគ ការធ្វើឯកជនូបនីយកម្ម និងសង្គមនិយម មិនទាន់មានទេ ដូច្នេះនៅតែមានបញ្ហាពិបាកជាច្រើន។

វាដល់ពេលហើយដែលត្រូវតែផ្លាស់ប្តូរនូវផ្នត់គំនិតក្នុងការស្វែងយល់ពីវិធីសាស្រ្ត ទស្សនៈក្នុងការអភិរក្ស និងការអភិវឌ្ឍតម្លៃវប្បធម៌ដើមតាំងពីបុរាណ ។ ត្រូវតែនាំមកនូវសេវាកម្មនានាដើម្បីបង្កើនថវិកាសម្រាប់ការថែរក្សានូវរាល់ហេដ្ឋារចនាសម្ព័ន្ធ៕

បកប្រែដោយ Minh Trung