ចម្លើយ៖ យោងតាមមាត្រាទី ១៨ អនុក្រិត្យលេខ ០៥ / ២០១១ / NĐ-CP របស់រដ្ឋាភិបាលវៀតណាមស្តីពីកិច្ចការជនជាតិ គោលនយោបាយផ្សព្វផ្សាយ ការអប់រំច្បាប់ និងជំនួយផ្នែកច្បាប់សម្រាប់ជនជាតិភាគតិច ត្រូវបានកំណត់ដូចតទៅ៖

១- ជនជាតិភាគតិចនៅក្នុងតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមលំបាកលំបិនខ្លាំងនឹងមានសិទ្ធិទទួលបានសេវាកម្មផ្លូវច្បាប់ដោយ​ឥតគិតថ្លៃ។

២- អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទទួលខុសត្រូវក្នុងការកសាង និងអនុវត្តកម្មវិធី និងគម្រោងនានាលើការផ្សព្វផ្សាយ និងការអប់រំច្បាប់ និង​ជំនួយផ្នែកច្បាប់ ដោយសមស្របសម្រាប់មុខសញ្ញានិមួយៗក្នុងតំបន់ជនជាតិភាគតិច។

៣- ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដ៏មានប្រសិទ្ធិភាព ធ្វើពិពិធកម្មទម្រង់នៃការផ្សព្វផ្សាយច្បាប់ និងការអប់រំច្បាប់ឲ្យសមស្របទៅនឹងទំនៀមទម្លាប់របស់ជនជាតិភាគតិច។

៤- ក្រសួងយុត្តិធម៌ដឹកនាំ និងសម្របសម្រួលជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ទទួលខុសត្រូវលើការកំពណត់ដោយលំអិត និងណែនាំការអនុវត្តមាត្រានេះ។

* មិត្តអ្នកអានម្នាក់ឈ្មោះ Nguyen An Ninh នៅឃុំ Thai Duong ស្រុក Thai Thuy ខេត្ត Thai Binh បានសួរថា៖ តើការទទួលខុសត្រូវរបស់រដ្ឋក្នុងការធានាសេរីភាពខាងជំនឿសាសនាត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ យោងតាមមាត្រាទី ៣ នៃច្បាប់ស្តីពីជំនឿ សាសនា ការទទួលខុសត្រូវរបស់រដ្ឋក្នុងការធានាសិទ្ធិសេរីភាពខាងជំនឿ​សាស​នា​មានចែងដូចខាងក្រោម៖

១. រដ្ឋគោរព និងការពារសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ធានាថាគ្រប់សាសនាទាំងអស់ស្មើភាពគ្នាចំពោះមុខច្បាប់។

២- រដ្ឋគោរព និងការពារតម្លៃវប្បធម៌ និងក្រមសីលធម៌ល្អនៃជំនឿសាសនា ទំនៀមទម្លាប់សែនដូនតា ការ​លើកតម្កើងអ្នកមានគុណបំណាច់ចំពោះប្រទេស ចំពោះសហគមន៍ ដែល​បំពេញសេចក្តីត្រូវការនៃជីវភាពរស់នៅខាងស្មារតីរបស់ប្រជាជន។

៣- រដ្ឋការពារគ្រឹះស្ថានជំនឿ គ្រឹះស្ថានសាសនា និងទ្រព្យសម្បត្តិស្របច្បាប់នៃគ្រឹះស្ថានជំនឿ និងអង្គការសាសនា។

បកប្រែដោយ Duy Hoan