មកទល់ពេលនេះ លោក Hoang Van So ជាជនជាតិ Nung នៅក្រុមលេខ ១ (ឃុំ Ia Mo) នៅតែមានអារម្មណ៍សប្បាយរីករាយនិងសុភមង្គលនៅពេលដែលគាត់បាននៅក្នុងផ្ទះមាំទាំ

ដែលសាងសង់ឡើងដោយកងវរសេនាធំសេដ្ឋកិច្ច ការពារជាតិ លេខ ៧១០ នៅឆ្នាំ ២០២០។ លោក Hoang Van So បានចែករំលែកថា “បើគ្មានអង្គភាពនោះ មិនដឹងថាពេលណាប្តីប្រពន្ធខ្ញុំនឹងមានផ្ទះស្នាក់នៅ ហើយសុបិន្តរួចផុតពីភាពក្រីក្រនឹងពិបាកក្លាយទៅជាការពិត។ តែឥឡូវនេះ ផ្ទះដែលសាងសង់ឡើងដោយអង្គភាពមិនត្រឹមតែជាកន្លែងរស់នៅប៉ុណ្ណោះទេ ថែមទាំងជាការគាំទ្រខាងស្មារតីសំរាប់គ្រួសារខ្ញុំឲ្យរួចផុតពីភាពក្រីក្រ និងកែលំអជីវភាពរស់នៅធូធា និងសុភមង្គលទៀតផង”។

leftcenterrightdel
កម្មាភិបាល និងបុគ្គលិកនៃកងវរសេនាធំសេដ្ឋកិច្ច ការពារជាតិលេខ ៧១០ ចូលរួមកសាងជនបទថ្មីនៅឃុំ Ia Lau

យើងខ្ញុំបានដឹងថា មិនត្រឹមតែក្រុមគ្រួសារលោក So ដែលមានអំណរនេះទេ ថែមទាំងមានគ្រួសារជាច្រើនទៀតក៏ទទួលបានផ្ទះសាងសង់ដោយកងវរសេនាធំសេដ្ឋកិច្ច ការពារជាតិលេខ ៧១០ ក្នុងចំណាយថវិការាប់រយលានដុងដែរ។ នៅឆ្នាំ ២០២០ អង្គភាពបានចាត់តាំងកម្មាភិបាល និងកម្មករចុះមូលដ្ឋាននីមួយៗដើម្បីជួយប្រជាជនសំអាតអាគារវប្បធម៌ ធ្វើរបងការពារ កសាងប្រឡាយបង្ហូរទឹក ដាំដើមឈើជិត ៩០០ ដើមនៅតាមផ្លូវ ហើយណែនាំបច្ចេកទេសដាំដុះ និងបង្កាត់ពូជជូនប្រជាជនក្នុងតំបន់។ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២១ កងវរសេនាធំក៏បានចំណាយថវិកាជាង ២៥០ លានដុង ដើម្បីវេចខ្ចប់នំអន្សមផ្តល់ជូនប្រជាជននៃឃុំទាំង ២ គឺឃុំ Ia Pior និង Ia Mo ព្រមទាំងចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយជូនក្រុមគ្រួសារដែលមានជីវភាពរស់នៅជួបការលំបាកនៅក្នុងស្រុកផងដែរ៕

បកប្រែដោយ Huyen Trang