គោលដៅរួមនៃគម្រោង គឺបង្កើត និងអភិវឌ្ឍវិធីសាស្រ្តធ្វើពិពិធភាវូបនីយកម្មក្នុងការផ្គត់ផ្គង់កសិផលតាមខ្សែសង្វាក់ប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងការស្វែងរកប្រភពដើម អនុលោមតាមលក្ខខណ្ឌធម្មជាតិ កម្រិត លក្ខណៈផលិតកម្មកសិកម្ម និងតំរូវការទីផ្សារ។

leftcenterrightdel
រូបថតឧទាហរណ៍ (kinhtedothi.vn)

ជាក់ស្តែង គម្រោងនេះមានគោលបំណងរៀបចំផលិតកម្មកសិកម្មឡើងវិញក្នុងទ្រង់ទ្រាយធំ ស្របតាមផែនការ និងតម្រូវការទីផ្សារដោយឈរលើមូលដ្ឋាននៃការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការស្វែងរកប្រភពដើម ផ្សាភ្ជាប់នឹងអង្គការពាណិជ្ជកម្មក្នុងប្រទេស និងក្រៅប្រទេសតាមទិសដៅទំនើប។ ពង្រឹងនិងពង្រីកទម្រង់សហករណ៍ពាណិជ្ជកម្ម និងសេវាកម្ម ឲ្យក្លាយជាអន្តរការីចាំបាច់រវាងកសិករ និងអង្គភាពអាជីវកម្មផលិត កែច្នៃ ចែកចាយ និងធនាគារ។ កសាងយន្តការផ្សាភ្ជាប់រវាងតួអង្គសំខាន់នៅក្នុងបណ្តាញផ្គត់ផ្គង់កសិផល។ គម្រោងនេះក៏សង្កត់ធ្ងន់លើភារកិច្ចស្តីពីការពង្រឹងការគ្រប់គ្រងយ៉ាងតឹងរឹងនូវផលិតកម្មសុវត្ថិភាព និងការគ្រប់គ្រងគុណភាពផលិតផល; ធ្វើទំនើបកម្មផលិតកម្ម និងអាជីវកម្ម ដោយផ្តោតលើការជំរុញពាណិជ្ជកម្ម និងសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម; កសាងយីហោកសិផល និងពង្រីកទីផ្សារក្នុងស្រុកនិងអន្តរជាតិបន្តិចម្តងៗ។ល៕

បកប្រែដោយ Huyen Trang