កម្មវិធីនេះបានដាក់ចេញនូវគោលដៅជាក់លាក់ចំនួន ៤ គឺ៖ ការអភិវឌ្ឍយ៉ាងទូលំទូលាយ ការថែទាំសុខភាព និងអាហារូបត្ថម្ភសម្រាប់កុមារ; ការការពារកុមារ; ការអប់រំវប្បធម៌ ការលេងកំសាន្តសម្រាប់កុមារ និងការចូលរួមរបស់កុមារក្នុងបញ្ហាកុមារ។

leftcenterrightdel
រូបថតឧទាហរណ៍ (tuoitre.vn)

ទន្ទឹមនឹងនោះ កម្មវិធីក៏លើកឡើងពីភារកិច្ច និងដំណោះស្រាយដូចជា៖ ពង្រឹងការដឹកនាំ ការណែនាំ និងការសម្របសម្រួលរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ក្នុងការអនុវត្តគោលដៅរបស់កម្មវិធី; ការកែលម្អច្បាប់ និងគោលនយោបាយដើម្បីធានាសិទ្ធិកុមារ និងការដោះស្រាយបញ្ហាកុមារទាំងឡាយ។ កម្មវិធីក៏ផ្តោតសំខាន់លើការបង្កើតប្រព័ន្ធសេវាកម្ម ដែលឆ្លើយតបទៅនឹងការអនុវត្តសិទ្ធិកុមារ ដោយមានការសម្របសម្រួលរវាងសេវាកម្មសុខាភិបាល ការអប់រំ យុត្តិធម៌ និងសេវាសុខុមាលភាពសង្គម; ផ្តល់អាទិភាពដល់ប្រព័ន្ធសេវាការពារកុមារ; បង្កើនការផ្សព្វផ្សាយ និងអប់រំអំពីចំណេះដឹង និងជំនាញដើម្បីអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់កុមារ។ល៕

បកប្រែដោយ Thanh Cong