leftcenterrightdel
កិច្ចប្រជុំបានទាក់ទាញការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច - ឧស្សាហកម្មអ៊ីស្រាអែលនិងសហគ្រាសអ៊ីស្រាអែលជិត ៣០ ( រូបថត៖ vnanet.vn)

 

នៅឯកិច្ចប្រជុំ លោក Do Minh Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានឲ្យដឹងថា៖ វៀតណាមបានគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ដោយជោគជ័យ ជាមួយគ្នានោះវៀតណាមកំពុងអនុវត្តគោលនយោបាយនិងវិធានការថ្មីៗជាច្រើនដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងទាក់ទាញការវិនិយោគពីបរទេសក្រោយពីវៀតណាមគ្រប់គ្រងបានជំងឺ Covid-19 ។

ដោយមានទំហំទីផ្សារដ៏ធំទូលាយនិងចូលរួមយ៉ាងសកម្មក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ពហុភាគី និងទ្វេភាគី។ វៀតណាមមានសក្តានុពលជាច្រើនដែរ ព្រមទាំងទំនាក់ទំនងរវាងវៀតណាមនិងអ៊ីស្រាអែលមានការរីកចម្រើនយ៉ាងល្អប្រសើរ និងភាគីទាំងពីរកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ លោកឯកអគ្គរដ្ឋទូត Do Minh Hung ស្វាគមន៍សហគ្រាសអ៊ីស្រាអែលចូលមកស្វែងរកឱកាសវិនិយោគនិងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូរបស់វៀតណាម៕

បកប្រែដោយ Pham Diep