leftcenterrightdel
លោក Doan Khac Viet (រូបថត៖ thanhtra.com.vn)

នាថ្ងៃទី៣០ ខែមីនា ក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តលើការផ្ដល់សច្ចាប័នរបស់ EP។ ចំណែកកិច្ចព្រមព្រៀង EVIPA ត្រូវតែមានការផ្តល់សច្ចាប័នរបស់សភាជាតិនៃប្រទេសជាសមាជិកទាំងឡាយ។ កិច្ចព្រមព្រៀងទាំងពីរនេះគឺជាជំហានសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមនិង EU នាំមកនូវផលប្រយោជន៍ដ៏ធំធេង និងជាក់ស្ដែងសម្រាប់សេដ្ឋកិច្ច សហគ្រាស និងប្រជាជនរបស់វៀតណាម និង EU ព្រមទាំងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម-EU។ តាមគម្រោង នៅសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនឹងពិនិត្យ និងអនុម័តលើកិច្ចព្រមព្រៀង EVFTA និង EVIPA។

*ឆ្លើយសំណួររបស់អ្នកយកព័ត៌មានដែលទាក់ទងនឹងរយៈពេលដែលវៀតណាមបើកចរាចរនិងពាណិជ្ជកម្មអន្តរជាតិឡើងវិញ លោក Doan Khac Viet បញ្ជាក់ថា រដ្ឋាភិបាលវៀតណាមនឹងសម្រេចរយៈពេល និងគោលការណ៍នៃការបន្ធូរបន្ថយបន្តិចៗ នូវការចូលនិងចេញឆ្លងដែន ការរៀបចំជើងហោះហើរមួយចំនួន ការរៀបចំឡើងវិញនូវការធ្វើពាណិជ្ជកម្ម និងការវិនិយោគដែលស្របតាមស្ថានភាពនៃជំងឺ Covid-19 នៅក្នុងប្រទេស និងលើពិភពលោក។

*ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន ស្តីពីសកម្មភាពខុសច្បាប់របស់ប្រទេសចិននាពេលថ្មីៗនេះ ដូចជាការដាំនិងប្រមូលផលបន្លែដោយប្រើបច្ចេកវិទ្យាថ្មីនៅលើកោះ Phu Lam នៃប្រជុំកោះ Hoang Sa របស់វៀតណាម លោក Doan Khac Viet បានអះអាងថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រ និងមូលដ្ឋានច្បាប់ពេញលេញដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa ស្របតាមច្បាប់អន្តរជាតិ។ រាល់សកម្មភាពរបស់ភាគីនានានៅប្រជុំកោះទាំងពីរនេះដោយគ្មានការអនុញ្ញាតពីវៀតណាមគឺសុទ្ធតែត្រូវបានចាត់ទុកថាជាមោឃៈ។

ចំពោះការបូមខ្សាច់ខុសច្បាប់របស់ប្រទេសចិននៅសមុទ្រខាងកើត លោក Doan Khac Viet បញ្ជាក់ថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ និងមូលដ្ឋានច្បាប់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រខាងកើត។ សកម្មភាពរបស់ភាគីទាំងឡាយនៅប្រជុំកោះទាំងពីរ និងតំបន់ទាំងឡាយដែលវៀតណាមមានសិទ្ធិអធិយតេយ្យភាព និងសិទ្ធិយុត្តាធិការនៅសមុទ្រខាងកើតនេះគឺរំលោភលើអធិបតេយ្យភាពរបស់វៀតណាមនិងច្បាប់អន្តរជាតិ៕

បកប្រែដោយ Thuy Anh