កំណត់បង្ហាញបានបញ្ជាក់ថា៖ សេចក្តីសម្រេចចិត្តនេះ ក្នុងគោលបំណងរៀបចំឧ្យទៅជាច្បាប់នូវគោលការណ៍របស់វៀតណាម លើការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព ក្នុងការអនុវត្តកិច្ចសន្យា របស់វៀតណាម លើការគាំពារវិនិយោគ ស្របតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ។

leftcenterrightdel
លោក Nguyen Chi Dung  រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ vnanet.vn)

លោក Nguyen Chi Dung  រដ្ឋមន្រ្តីក្រសួងផែនការ និងវិនិយោគបានអះអាងថា ការធ្វើសេចក្តីសម្រេចចិត្តនេះគប្បីធានានូវផលប្រយោជន៍ជាអតិបរមារបស់វៀតណាមនៅពេលអនុវត្ត និងបញ្ជៀសការបើកទូលាយកិច្ចសន្យាចំពោះអ្នកដែលមិនស្ថិតក្នុងវិសាលភាពកែសម្រួលនៃកិច្ចព្រមព្រៀង។ ចំពោះបរិយាកាសវិនិយោគអាជីវកម្មវិញ ការចេញសេចក្តីសម្រេចចិត្តនឹងបង្កើតក្របខ័ណ្ឌច្បាប់ពេញលេញ មានប្រសិទ្ធភាពក្នុងការគាំពារសកម្មភាពវិនិយោគរបស់ EU នៅវៀតណាម និងផ្ទុយមកវិញ។ ដោយហេតុនេះ ពង្រឹងទំនុកចិត្តរបស់អង្គការអាជីវកម្មក្នុងការកែលំអ និងលើកកម្ពស់ការប្រកួតប្រជែងបរិយាកាសវិនិយោគ និងធ្វើអាជីវកម្ម៕

បកប្រែដោយ Huyen Trang