leftcenterrightdel
ការនាំចេញទំនិញចូលកាន់ប្រទេសចិនតាមរយៈច្រកទ្វារព្រំដែន Tan Thanh ខេត្ត Lang Son (រូបថត៖ vnanet.vn)

លិខិតបទដ្ឋាននេះបានលើកច្បាស់ថា៖ ការនាំចេញនាំចូល ដឹកជញ្ជូនទំនិញឆ្លងដែន បន្តត្រូវបានអនុវត្តតាមបទបញ្ញត្តិ ធានាការងារបង្ការ ទប់ស្កាត់ជំងឺអាសន្នរោគ មិនបណ្ដាលអោយផ្អាកឬប៉ះពាល់ដល់សកម្មភាពផលិតកម្ម អាជីវកម្មរបស់ សហគ្រាស។ អ្នកបើកបរមធ្យោបាយដឹកជញ្ជូនទំនិញឆ្លងដែន ក្រុមអ្នកបើកបរយន្តហោះ ក្រុមនាវិកពីតំបន់កើតជំងឺអាសន្នរោគដែលធ្វើដំណើរឆ្លងដែន (រួមមានច្រកទ្វារអន្តរជាតិ ច្រកទ្វារជាតិផ្លូវគោក ផ្លូវសមុទ្រ ផ្លូវដែក និងផ្លូវ អាកាស) ត្រូវតែអនុវត្តវិធានការបង្ការ រារាំងជំងឺអាសន្នរោគ គ្រប់គ្រង ឃ្លាំមើលសុខភាពយ៉ាងម៉ឺងម៉ាត់ ត្រឹមតែទៅកាន់ទីតាំងដោះដូរទំនិញ ទីតាំងទុកដោយឡែកនៅតំបន់ច្រកទ្វារព្រំដែនតែប៉ុណ្ណោះ មិនត្រូវបានអនុញ្ញាតអោយធ្វើដំណើរចូលជ្រៅទៅក្នុងដែនដី ដើម្បីធានាការកំចាត់ចោល ហានិភ័យឆ្លងរាលដាលជំងឺអាសន្នរោគ៕

តាម vovworld