ស្វាគមន៍ពួកយើងនៅក្នុងផ្ទះមួយដែលមានក្លិនថ្មី នៅឃុំ Phu Loc (ស្រុក Nho Quan ខេត្ត Ninh Binh) បង Chinh បានចែករំលែកថា  ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ប្តីនិងប្រពន្ធគាត់ត្រូវសន្សំប្រាក់ដើម្បីព្យាបាលជំងឺឲ្យឪពុកម្តាយទាំងសងខាង។ ហេតុដូច្នេះ ផែនការ និងក្តីសុបិន្តរបស់ប្តីនិងប្រពន្ធគាត់ អំពីផ្ទះល្អមួយ ត្រូវបានពន្យាពេល។

leftcenterrightdel
ថ្នាក់ដឹកនាំនៃកាសែតកងទ័ពប្រជាជន បញ្ជាការដ្ឋានអង្គទ័ពលេខ ១  និងអាជ្ញាធរដែនដីកាត់ខ្សែបូសម្ពោធផ្ទះមិត្តរួមអាវុធប្រគល់ជូនក្រុមគ្រួសាររបស់អនុសេនីយ៍ឯក Hoang Van Chinh

នៅក្នុងពិធីសម្ពោធផ្ទះមិត្តរួមអាវុធ ដោយទទួលកូនសោរផ្ទះ ពីលោកឧត្តមសេនីយ៍ត្រី Pham Van Huan អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជន បង Chinh បានរំភើបចិត្តខ្លាំងណាស់។ ខ្សែភ្នែក និងស្នាមញញឹមរបស់គាត់បានសំដែងនូវការរំជួលចិត្ត ការគោរព និងការដឹងគុណពីក្រអៅបេះដូងរបស់យុទ្ធជនម្នាក់។ ដោយឃើញក្មេងៗលេងនៅក្នុងផ្ទះថ្មី ការលំបាករបស់ប្តីប្រពន្ធគាត់ហាក់ដូចជារលាយបាត់ទៅហើយ។

អនុសេនីយ៍ឯក Hoang Van Chinh បានចែករំលែកយ៉ាងស្មោះត្រង់ថា “នេះគឺជាអំណោយដ៏មានអត្ថន័យ ដែលបង្ហាញពីមនោសញ្ចេតនា និងការយកចិត្តទុកដាក់ពិសេសពីថ្នាក់ដឹកនាំ មេបញ្ជាការអង្គទ័ពលេខ ១ កាសែតកងទ័ពប្រជាជន និងបណ្តាសមមិត្តជូនចំពោះក្រុមគ្រួសាររបស់ខ្ញុំ។ នេះក៏ជាការលើកទឹកចិត្តនិងបង្កកម្លាំងចលករសម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ឈ្នះលើការលំបាកនានា ដើម្បីយើងខ្ញុំបំពេញល្អនូវរាល់ភារកិច្ចដែលបានប្រគល់ឱ្យ”។

leftcenterrightdel
ថ្នាក់ដឹកនាំនៃកាសែតកងទ័ពប្រជាជន និងបញ្ជាការដ្ឋានអង្គទ័ពលេខ ១ ផ្តល់អំណោយជូនក្រុមគ្រួសាររបស់អនុសេនីយ៍ឯក Hoang Van Chinh

ក្នុងឱកាសជាសាក្សីនៅពិធីប្រគល់ផ្ទះមិត្តរួមអាវុធ ជូនប្តីប្រពន្ធអនុសេនីយ៍ឯក Hoang Van Chinh យើងខ្ញុំ សាច់ញាតិ និងអ្នកជិតខាងរបស់គាត់ មានអារម្មណ៍កក់ក្តៅណាស់ដោយបានដឹងថា នេះជាអំណោយដ៏មានអត្ថន័យនៃកិច្ចសហប្រតិបត្តិការរវាងអង្គភាពចងមេត្រីភាពចំនួន ២ គឺបញ្ជាការដ្ឋានអង្គទ័ពលេខ ១ និងកាសែតកងទ័ពប្រជាជន។ លោកឧត្តមសេនីយ៍ត្រី Doan Thai Duc មេបញ្ជាការអង្គទ័ពលេខ ១  បានចែករំលែកថា “ផ្ទះនេះមិនត្រឹមតែជាផ្ទះរបស់មិត្តរួមអាវុធប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញពីសាមគ្គីភាព រវាងកម្មាភិបាលអ្នកយកព័ត៌មាន និងអ្នកនិពន្ធនៃកាសែតកងទ័ពប្រជាជន និងកម្មាភិបាល យុទ្ធជននៃអង្គទ័ពលេខ ១  ក្នុងការជួយគ្នាទៅវិញទៅមកបំពេញល្អនូវភារកិច្ច រួមចំណែកកសាងរូបភាពនៃកងទ័ពលោកអ៊ុំហូទៀតផង”៕

បកប្រែដោយ Huyen Trang