សេចក្តីសន្និដ្ឋានបានចែងយ៉ាងច្បាស់ថា រាល់កម្មវិធីថ្នាក់ជាតិទាំងឡាយនៅមិនទាន់ទាក់ទាញបានចំណាប់អារម្មណ៍ពីសំណាក់សង្គម និងសហគមន៍អាជីវកម្មប៉ុន្មានឡើយ ដោយសារតែមូលហេតុចម្បងនោះគឺមិនទាន់ធ្វើការជំរុញយ៉ាងខ្លាំងនូវរាល់សកម្មភាពនៃការផ្សព្វផ្សាយអំពី ការងារ និងផលិតផលនេះ ព្រមទាំងមិនទាន់មាន រាល់យន្តការប្រកបដោយប្រសិទ្ធភាពដើម្បីជួយសម្រួល និងលើកទឹកចិត្តសហគ្រាស ឲ្យចូលរួមក្នុងបណ្តាកម្មវិធីនេះឡើយ។

leftcenterrightdel
ផលិតផលអេឡិចត្រូនិចក្នុងរោងចក្រមួយក្នុងតំបន់ឧស្សាហកម្មមួយ

 

ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវកម្មវិធីទាំង៣ ដែលបានរៀបរាប់ខាងលើនោះ ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាត្រូវតែធ្វើជាម្ចាស់ការ និងសម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធបន្តដំណើរការឲ្យចំគោលដៅ រួមទាំងបង្កើនការតភ្ជាប់នូវរាល់កម្មវិធី រាល់ភារកិច្ចនៃកម្មវិធីតាមខ្សែសង្វាក់តម្លៃដើម្បីបង្កបង្កើតឡើងផលិតផល ទំនិញដែលមានម៉ាកយីហោ វៀតណាមដោយមានតម្លៃបន្ថែម និងភាពប្រកួត ប្រជែងខ្ពស់នៅលើទីផ្សារ។ ទន្ទឹមនឹងនោះ ត្រូវតែសិក្សាស្រាវជ្រាវ បង្កើតឲ្យមានលក្ខណៈវិនិច្ឆ័យ និងបទកំណត់អំពីការទទួលស្គាល់នូវផលិតផលជាតិ។

ផ្តួចផ្តើមឡើងយន្តការជួយជ្រោមជ្រែងដល់រាល់ផលិតផលជាតិ ផលិតផលបច្ចេកវិទ្យាខ្ពស់ក្នុងការជ្រាបចូលទីផ្សារក្នុងស្រុក និងផ្សព្វផ្សាយម៉ាកយីហោចេញ ទៅក្រៅប្រទេសដើម្បីលើកទឹកចិត្តឲ្យសហគ្រាសទាំងអស់ចូលរួមក្នុងរាល់កម្មវិធីនេះ។ បន្តជំរុញយ៉ាងខ្លាំងការផ្សព្វផ្សាយអំពីរាល់ផលិតផល កម្មវិធី លទ្ធផល នៃបណ្តាកម្មវិធីជាតិនេះតាមរយៈ គ្រប់ប្រព័ន្ធទូរគមនាគមន៍បង្កបង្កើតចំណាប់អារម្មណ៍ដល់សហគមន៍អាជីវកម្មវៀតណាមទាំងមូល។

គណៈកម្មាធិការបញ្ជាការក៏បានឯកភាពការដែលបន្តដាក់ចេញនូវកម្មវិធីទាំងបីនេះក្នុងដំណាក់កាលជាបន្តក្រោយឆ្នាំ២០២០៕

បកប្រែដោយ Minh Trung