ច្បាប់ធានារ៉ាប់រងសង្គមសម្រាប់របបជំងឺនិងគ្រោះថ្នាក់
កប.អនឡាញ-លោក Tran Van Hoa គឺជាបុគ្គលិកចុះកិច្ចសន្យានៃសហគ្រាសមួយក្នុងកងទ័ពបានសួរថា ខ្ញុំត្រូវបានគេជ្រើសរើសឱ្យចូលបម្រើការងារចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ដោយទទួលប្រាក់ខែជាមូលដ្ឋានសម្រាប់ការបង់ធានារ៉ាប់រងសង្គម ដែលបានសរសេរលើកិច្ចសន្យាការងារដោយទទួលប្រាក់ខែ ៤,៥០០,០០០ វៀតណាមដុងក្នុងមួយខែ។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ ខ្ញុំមានជំងឺ និងត្រូវឈប់សម្រាកពីការងារដើម្បីព្យាបាលជំងឺនេះរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ ។ តើខ្ញុំបានទទួលរបបជំងឺដែរឬទេ? តើកម្រិតទទួលរបបដូចម្ដេច?
ចម្លើយ៖ លោកត្រូវបានទទួលរបបជំងឺពីមូលនិធិធានារ៉ាប់រងសង្គម (ពីថ្ងៃទី ១២ ខែមិថុនា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨)។ អត្រាទទួលរបបឧបត្ថម្ភគឺ ៧៥% នៃប្រាក់ខែជាមូលដ្ឋានសម្រាប់ការបង់ប្រាក់ធានារ៉ាប់រងសង្គមក្នុងខែមិថុនាឆ្នាំ ២០១៨ គឺ ៤,៥០០,០០០ វៀតណាមដុង។ យោងតាមកំណត់នៅប្រការ ៣ នៃមាត្រា ៦ នៃ សារាចរលេខ 59/2015 / TT-BLDTBXH ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០១៥ របស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច គឺ“ក្នុងករណីដែលពលករមានជំងឺឬគ្រោះថ្នាក់ដែលមិនមែនគ្រោះថ្នាក់ដោយសារធ្វើការ ឬ ឈប់សម្រាកពីការងារទទួលប្រាក់ឧបត្ថម្ភនៅពេលកូនមានជំងឺក្នុងខែដំបូងដែលអ្នកចូលរួមធានារ៉ាប់រងសង្គម និងពេលវេលាឈប់សម្រាកការងារពី ១៤ ថ្ងៃឡើងទៅក្នុងខែ គឺកម្រិតទទួលរបបជំងឺត្រូវបានគណនាផ្អែកលើប្រាក់ខែ។
|
|
រូបថត ឧទាហារណ៍ (luatvietphong.vn) |
លោកអនុសេនីយ៍ឯកបំរុង Hoang Thi Han ជាយោធិនអាជីពកំពុងបំពេញការងារនៅអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិបានសួរថា ខ្ញុំមានថ្នាក់ប្រាក់ខែ ៤.៧០ និងប្រាក់ឧបត្ថម្ភចំនួន ១១% ។ នៅថ្ងៃទី ១១ ឧសភា ឆ្នាំ២០១៨ ខ្ញុំត្រូវគ្រោះថ្នាក់ដោយចៃដន្យ ហេតុដូច្នេះខ្ញុំត្រូវសម្រាកពីការងារដើម្បីព្យាបាលរបួសរហូតដល់ថ្ងៃទី ១៥ កក្កដា ឆ្នាំ២០១៨ ។ ប្រាក់ខែដែលធ្វើជាមូលដ្ឋានសម្រាប់ការបង់ប្រាក់ធានារ៉ាប់រងសង្គមរបស់ខ្ញុំនៅខែមេសាឆ្នាំ ២០១៨ គឺ ៦,៧៨២,១០០ វៀតណាមដុង។ ដូច្នេះក្នុងអំឡុងពេលដែលខ្ញុំព្យាបាលរបួសពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋាភិបាលបានកែសម្រួលប្រាក់ខែគោលចាប់ពី ១,៣០០,០០០ វៀតណាមដុង ដល់១,៣៩០,០០០ វៀតណាមដុង គឺកម្រិតទទួលប្រាក់ឧបត្ថម្ភសំរាប់ជំងឺពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ១៥ ខែកក្កដារបស់ខ្ញុំបានគិតដូចម្ដេច?
ចម្លើយ៖ នៅប្រការ ៤ មាត្រា ៥ នៃសារាចរអន្ដរក្រសួងរវាងក្រសួងការពារប្រទេស ក្រសួងនគរបាល ក្រសួងការងារ យុទ្ធពនពិការនិងសង្គមកិច្ចបានកំណត់ថា
ក្នុងកំឡុងពេលទទួលបានប្រាក់ឧបត្ថម្ភជំងឺ ប្រសិនបើរដ្ឋាភិបាលកែតម្រូវបង្កើនកម្រិតប្រាក់ខែគោល ឬ តម្លើងឋានន្ដស័ក្ដិ តម្លើងប្រាក់បៀវត្ស ប្រាក់ឈ្នួល គឺកម្រិតទទួលប្រាក់ឧបត្ថម្ភជំងឺរបស់ពលករនៅតែបានគិតតាមកម្រិតប្រាក់ខែជាមូលដ្ឋានដើម្បីបង់ប្រាក់ធានារ៉ាប់រងសង្គមនៃខែមុននោះ ដែលមុនពេលឈប់សម្រាកការងារដើម្បីព្យាបាលជំងឺ។ "
ដូច្នេះតាមការកំណត់ខាងលើនេះ ទោះបីជារដ្ឋាភិបាលបានកែសម្រួលកម្រិតប្រាក់ខែគោលក៏ដោយ ក៏ប៉ុន្តែចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៨ លោកនៅតែទទួលបានប្រាក់ឧបត្ថម្ភជំងឺដើម្បីធ្វើជាមូលដ្ឋានបង់ប្រាក់ធានារ៉ាប់រងសង្គម គឺ៦,៧៨២,១០០ វៀតណាមដុង៕
អស់លោកអ្នកអាចផ្ញើព័ត៌មាន និងសំណួរដែលចង់ទទួលការពន្យល់ ឬ អធិប្បាយមកកាន់ការិយាល័យកិច្ចការបក្ស និងកិច្ចការនយោបាយ កាសែតកងទ័ពប្រជាជននៅអស័យដ្ឋានលេខ 7, Phan Dinh Phung, Ha Noi ។ ទូរស័ព្ទ: 069.696.514; 024.37478610; អីុម៉ែល: chinhtriqdnd@yahoo.com.vn ៕
បកប្រែដោយ Thanh Cong