leftcenterrightdel
រូបឧទាហរណ៍

 

លោក Nguyen Thanh Ha គឺជាបុគ្គលិកនៅក្នុងសហគ្រាសមួយនៃកងទ័ពបានសួរថា៖ ខ្ញុំត្រូវបានប្រគល់ទទួលបន្ទុកភារកិច្ចផ្នែកអាជីព ហើយជាអកុសលរងគ្រោះថ្នាក់ចរាចរណ៍នៅពេលទៅជួបអ្នកជំងឺជាកម្មករ ខ្ញុំមានលិខិត ប្រគល់ភារកិច្ច និងលិខិតបេសកកម្មចេញដោយនាយកក្រុមហ៊ុន។ ហេតុដូច្នេះ តើករណីរបស់ខ្ញុំ ត្រូវបានដោះស្រាយទៅរបបគ្រោះថ្នាក់ចរាចរណ៍ដែរឬ?

ចម្លើយ: បើយោងទៅតាមបទប្បញ្ញត្តិនៃចំណុច ខ ប្រការទី១ មាត្រា៤៥  ច្បាប់ស្តីពីសុវត្ថិភាពការងារនោះ   គឺនិយោជិតដែលចូលរួមរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារ ជំងឺការងារត្រូវបានទទួលរបបគ្រោះថ្នាក់ការងារត្រូវបានទទួលរបបគ្រោះថ្នាក់ការងារនៅក្រៅ កន្លែងធ្វើការ ឬក្រៅម៉ោងធ្វើការ តាមតម្រូវការរបស់និយោជក ត្រូវបាត់បង់សមត្ថភាពការងារចាប់ពី ៥% ឡើងទៅដោយសារតែគ្រោះថ្នាក់។ ទន្ទឹមជាមួយនោះ បើយោងតាមបទប្បញ្ញត្តិនៃប្រការទី២ មាត្រា១៩៣  នៃក្រមការងារ គឺសមមិត្តជួបគ្រោះថ្នាក់ក្នុងពេលទៅបំពេញបេសកកម្មទៅសួរសុក្ខទុក្ខអ្នកជំងឺតាមការប្រគល់ការងារដោយនិយោជក ហេតុដូច្នេះ សមមិត្ត ត្រូវបានទទួលស្គាល់ថាជាករណីគ្រោះថ្នាក់ការងារ ហើយត្រូវបានពិចារណា និងដោះស្រាយឲ្យទទួលរបបគ្រោះថ្នាក់ការងារ។

* លោក Tran Viet Ninh មានទីលំនៅស្រុក Quynh Phu ខេត្ត Thai Binh សួរថា៖ តើខ្ញុំជួបគ្រោះថ្នាក់នៅកន្លែងធ្វើការ និងត្រូវបានស្ថាប័នមានសមត្ថកិច្ចសន្និដ្ឋានថាជាករណីគ្រោះថ្នាក់ការងារ។ ក្រោយរយៈពេលព្យាបាល ស្ថានភាពមានការល្អប្រសើរជាង  ខ្ញុំត្រូវបានគេណែនាំឲ្យទៅវាយតម្លៃលើការចុះខ្សោយ សមត្ថភាពធ្វើការ ហើយត្រូវបានវាយតម្លៃថា សមត្ថភាពធ្វើការចុះខ្សោយ ៤% ដោយសារតែគ្រោះថ្នាក់ការងារ។ តើខ្ញុំនឹងទទួលបានរបបឧបត្ថម្ភពីរបួសដែរឬទេ?

ចម្លើយ៖ បើយោងទៅតាមបទប្បញ្ញត្តិនៃប្រការទី២  មាត្រា៤៥  នៃច្បាប់ស្តីពីសុវត្ថិភាពការងារ និយោជិតត្រូវរងគ្រោះថ្នាក់ការងារគឺត្រូវបាន កំណត់នៅក្នុងប្រការ១, មាត្រា៤៥  ច្បាប់ស្តីពីសុវត្ថិភាពការងារ និងការថយចុះនៃសមត្ថភាព ធ្វើការចាប់ពី៥% ឡើងទៅ ដោយសាររង គ្រោះថ្នាក់ការងារទើបទទួលបានរបបឧបត្ថម្ភគ្រោះថ្នាក់ការងារតែប៉ុណ្ណោះទេ។ ក្នុងករណីដែលលោកមានគ្រោះថ្នាក់ការងារដែលបានសន្និដ្ឋានរបស់អាជ្ញាធរត្រឹមនៅកម្រិតនៃការថយចុះសមត្ថភាពការងារគឺ៤% នោះគឺមិនមានគ្រប់លក្ខណៈសម្បត្តិដើម្បីទទួលបានរបបឧបត្ថម្ភគ្រោះថ្នាក់ការងារឡើយ។

អស់លោកអ្នកអាចផ្ញើព័ត៌មាន និងសំណួរដែលចង់ទទួលបានការពន្យល់ ឬ ការអធិប្បាយមកកាន់ការិយាល័យកិច្ចការបក្ស និងកិច្ចការនយោបាយកាសែតកងទ័ពប្រជាជនលេខ 7, Phan Dinh Phung, Ha Noi ។ ទូរស័ព្ទ: 069.696.514; 024.37478610; អីុម៉ែល: chinhtriqdnd@yahoo.com.vn ៕

បកប្រែដោយ Minh Trung