អាណិកជនវៀតណាមនៅអាមេរិកឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
កប.អនឡាញ - ក្នុងឱកាសមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករាខាងមុខនេះ ក្លឹបសហគ្រិន និងអ្នកស្នេហាជាតិវៀតណាមនៅក្នុងតំបន់ DMV (វ៉ាស៊ីនតោនឌីស៊ី ម៉ារីលែន និងវើជីនៀ នៅសហរដ្ឋអាមេរិក) បានផ្ញើសារលិខិតអបអរសាទរទៅកាន់គណៈកម្មាធិការមជ្ឈិមបក្ស និងគណៈប្រធាននៃមហាសន្និបាត។
នៅក្នុងសារលិខិត សហគមន៍ធុរកិច្ចវៀតណាម និងអាណិកជនវៀតណាមនៅក្នុងតំបន់ DMV បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ និងការរំពឹងទុកចំពោះទិសដៅយុទ្ធសាស្ត្ររបស់មហាសន្និបាត ជាពិសេសកំណែទម្រង់ស្ថាប័ន ការអភិវឌ្ឍវិស័យឯកជន ការទាក់ទាញការវិនិយោគដែលមានគុណភាពខ្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
    |
 |
|
លោក Nguyen Quang Thanh ប្រធានក្លឹបសហគ្រិន និងអ្នកស្នេហាជាតិវៀតណាមនៅតំបន់វ៉ាស៊ីនតោនឌីស៊ី រដ្ឋម៉ារីលែន និងរដ្ឋវើជីនៀ (សហរដ្ឋអាមេរិក) (រូបថត៖ vnanet.vn) |
ក្លឹបសហគ្រិន និងអ្នកស្នេហាជាតិនៅក្នុងតំបន់ DMV បានសន្យាថានឹងបន្តគាំទ្រគោលការណ៍ គោលនយោបាយអភិវឌ្ឍន៍របស់បក្ស និងរដ្ឋ ព្រមទាំងជាស្ពានតភ្ជាប់អង្គភាពអាជីវកម្ម វិនិយោគិន និងអ្នកជំនាញវៀតណាមនៅឯបរទេស ជាមួយមូលដ្ឋាន តំបន់ឧស្សាហកម្ម និងគម្រោងសំខាន់ៗនៅក្នុងប្រទេសដើម្បីលើកកម្ពស់លំហូរវិនិយោគប្រកបដោយប្រសិទ្ធភាព តម្លាភាព និងប្រកបដោយចីរភាព រួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។
ក្លឹបជឿជាក់ថា ជាមួយនឹងចក្ខុវិស័យជាយុទ្ធសាស្ត្រ ស្មារតីច្នៃប្រឌិត និងការប្តេជ្ញាចិត្តខាងនយោបាយដ៏រឹងមាំរបស់ខ្លួន មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ របស់បក្សនឹងដាក់ចេញការសម្រេចសំខាន់ៗ បង្កើតបរិយាកាសវិនិយោគដែលមានភាពបើកចំហ និងស្ថិរភាព បង្កើនភាពប្រកួតប្រជែងជាតិ និងជំរុញវៀតណាមអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ដោយបញ្ជាក់ពីកិត្យានុភាពកាន់តែខ្លាំងឡើងនៅក្នុងឆាកអន្តរជាតិ៕
បកប្រែដោយ Huyen Trang