ទីក្រុងហូជីមិញកាន់តែមានភាពទាក់ទាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិ
កប.អនឡាញ - ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហូជីមិញ និងក្រុមហ៊ុន Canva (រដ្ឋ New South Wales ប្រទេសអូស្ត្រាលី) បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែធ្នូ។
កម្មវិធីសហប្រតិបត្តិការនេះផ្តោតលើការបណ្តុះបណ្តាលជំនាញឌីជីថល និងភាពច្នៃប្រឌិតដល់គ្រូបង្រៀន សិស្ស អ្នកចាប់ផ្តើមធ្វើអាជីវកម្ម សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាសហគមន៍អ្នករចនា និងអ្នកបង្កើតមាតិកា។ គោលដៅគឺបង្កើតឱកាសសម្រាប់អ្នកចូលរួមទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រើឧបករណ៍លំដាប់អន្តរជាតិនៅក្នុងទីក្រុងហូជីមិញ។
    |
 |
|
តំណាងមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហូជីមិញ និង Canva ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (រូបថត៖ vnanet.vn) |
លោក Lam Dinh Thang នាយកមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហូជីមិញ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះបង្ហាញថា ទីក្រុងនេះមិនត្រឹមតែជា “ផ្ទះ” របស់ក្រុមហ៊ុនបច្ចេកវិទ្យាជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅដ៏គួរឱ្យទុកចិត្ត និងទាក់ទាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិផងដែរ។ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងភាគីទាំងពីរនឹងរួមចំណែកដល់ការបង្កើតបរិយាកាសនវានុវត្តន៍ឌីជីថលដ៏រឹងមាំ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជម្រុញការធ្វើបរិវត្តកម្មឌីជីថល លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ទីក្រុងនៅលើផែនទីបច្ចេកវិទ្យាសកល និងការបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគអន្តរជាតិប្រកបដោយចីរភាព។
លោកស្រី Elle Liu នាយិកា Canva ប្រចាំវៀតណាម បានចែករំលែកថា ក្នុងនាមជាវេទិកានវានុវត្តន៍សកលដែលមានអ្នកប្រើប្រាស់ជិត ៣០០ លាននាក់ Canva ជ្រើសរើសទីក្រុងហូជីមិញដោយសារមានប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដ៏ស្វាហាប់ហើយប្តេជ្ញាចិត្តរួមដំណើរក្នុងយៈពេលវែងជាមួយទីក្រុង ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់៕
បកប្រែដោយ Thanh Cong