leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងសន្និសីទ (រូបថត៖ vnanet.vn)

នៅចំពោះមុខតំណាងប្រមាណ ១៥០ នាក់ របស់កសិករ សហករណ៍ អង្គភាពអាជីវកម្ម អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង និងវិស័យនានាបានឆ្លើយដោយផ្ទាល់ចំពោះសំណួរជាច្រើនរបស់ប្រជាកសិករ ដែលទាក់ទងនឹងបញ្ហាដូចជា៖ យន្តការ និងគោលនយោបាយសម្រាប់ការស្រាវជ្រាវ ការផ្ទេរ វិទ្យាសាស្ត្របច្ចេកវិទ្យាសម្រាប់កសិករ ការជួយឧបត្ថម្ភកសិករ និងសហករណ៍ ក្នុងការបណ្តុះបណ្តាល លក់តាមអ៊ីនធឺណិត ការវិនិយោគ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅតំបន់ឆ្ងាយដាច់ស្រយាល ការកសាងកម្មវិធីឧបត្ថម្ភដើមទុន និងពន្ធអនុគ្រោះសម្រាប់កសិករ...

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយកសិករ (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការដក "កាតលឿង" របស់ EC សម្រាប់របរនេសាទវៀតណាមក្នុងឆ្នាំនេះ ដោយបញ្ឈប់ការនេសាទខុសច្បាប់ ដោយមិនមានការរាយការណ៍ និងមិនមានបទប្បញ្ញត្តិត្រឹមត្រូវ (IUU) ដើម្បីអភិវឌ្ឍផ្នែកជលផលប្រកបដោយចីរភាព។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា៖ “យើងត្រូវតែសហការក្នុងការនេសាទ និងធ្វើអាជីវកម្មដោយស្មោះត្រង់។ នេះគឺជាកិត្តិយសរបស់ប្រទេសជាតិ ជាកិត្យានុភាពរបស់ប្រជាជាតិ និងជាជីវភាពរស់នៅរបស់អ្នកនេសាទ។  យើងត្រូវតែធ្វើដោយស្របច្បាប់ និងផ្លាស់ប្តូរផ្នត់គំនិតយ៉ាងខ្លាំង”៕

បកប្រែដោយ Thanh Cong