និន្នាការកំណើននេះត្រូវបានគេរំពឹងថា នឹងបន្តនៅឆ្នាំ២០២៥ ជាមួយនឹង ៩២% នៃអាជីវកម្មខ្នាតតូចដែលត្រូវបានគេរំពឹងថានឹងពង្រីកប្រតិបត្តិការ។ នេះគឺជាអត្រាខ្ពស់បំផុតក្នុងចំណោមទីផ្សារទាំង១១ ដែលចូលរួមក្នុងការស្ទង់មតិរបស់ CPA Australia។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

វៀតណាមមានអាជីវកម្មខ្នាតតូច ៩៣% នឹងមានកំណើននៅឆ្នាំ២០២៥ ដែលខ្ពស់ជាងបើធៀបនឹងកម្រិតមធ្យមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគឺ ៦៧%។ នេះក៏ជាអត្រាខ្ពស់បំផុតក្នុងចំណោមទីផ្សារដែលត្រូវបានស្ទង់មតិដោយ CPA Australia។ អាជីវកម្មខ្នាតតូចនៅវៀតណាមបាន និងកំពុងផ្តោតលើទីផ្សារអន្តរជាតិ ដោយមានការរំពឹងទុកថា នៅឆ្នាំ២០២៥ ប្រាក់ចំណូលពីទីផ្សារបរទេសនឹងកើនឡើង ២៨%។ ជំហាននេះបង្ហាញពីការរីកចម្រើននៃអាជីវកម្មខ្នាតតូចរបស់វៀតណាម ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាសកល៕

បកប្រែដោយ Thuy Anh