ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបើកជើងហោះហើរពីទីក្រុងហាណូយទៅកាន់ទីក្រុង Bengaluru និង Hyderabad (ឥណ្ឌា)
កប.អនឡាញ -នារសៀលថ្ងៃទី ២០ ខែមីនា ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) បានប្រកាសថានឹងបើកជើងហោះហើរអន្តរជាតិចំនួនពីរពីទីក្រុងហាណូយ ទៅកាន់ Bengaluru និង Hyderabad (ឥណ្ឌា) ក្នុងខែឧសភា ឆ្នាំ ២០២៥។
ជើងហោះហើររវាងហាណូយ និងទីក្រុង Bengaluru នឹងត្រូវបានក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបើកចាប់ពីថ្ងៃទី ១ ខែឧសភា ជាមួយនឹងជើងហោះហើរទៅវិញទៅមកចំនួន ៤ ជើង ក្នុងមួយសប្តាហ៍ ហើយហោះហើរនៅថ្ងៃអង្គារ ព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចេញដំណើរពីទីក្រុងហាណូយនាវេលាម៉ោង ១៨ និង៥៥ នាទី ល្ងាច និងពី Bengaluru នាវេលាម៉ោង ២៣ និង៣០ យប់។
    |
 |
ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបើកផ្លូវហោះហើរថ្មីពីទីក្រុងហាណូយជាមួយប្រទេសឥណ្ឌា (រូបថត៖ vnanet.vn) |
ខណៈដែលជើងហោះហើររវាងទីក្រុងហាណូយ និងទីក្រុង Hyderabad គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ៧ ខែឧសភា ជាមួយនឹងជើងហោះហើរទៅវិញទៅមកចំនួន ៣ ជើងក្នុងមួយសប្តាហ៍ ដោយចេញដំណើរពីទីក្រុងហាណូយនាវេលាម៉ោង ១៩ និង១៥ នាទី យប់ និងពី Hyderabad នាវេលាម៉ោង ២៣ និង៤៥នាទី យប់នៅថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ។
ជាមួយនឹងពេលវេលាហោះហើរត្រឹមតែ ៤ ដល់ ៥ ម៉ោង ផ្លូវហោះហើរត្រង់ទៅកាន់ Bengaluru និង Hyderabad មិនត្រឹមតែជួយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមទាក់ទាញអតិថិជនសក្តានុពលជាច្រើននៅភាគខាងត្បូងប្រទេសឥណ្ឌា ប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលដល់ការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗក្នុងប្រទេសវៀតណាមដូចជា ហាណូយ, Ninh Binh, Sapa ដែលជាគោលដៅទាក់ទាញភ្ញៀវទេសចរឥណ្ឌាកាន់តែកើនឡើង។
មុនពេលបើកផ្លូវហោះហើរពីទីក្រុងហាណូយទៅកាន់ទីក្រុង Bengaluru និងទីក្រុង Hyderabad ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានមានផ្លូវហោះហើរត្រង់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញទៅកាន់ទីក្រុង Delhi និង Mumbai ដែរ។
មកទល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានបើកជើងហោះហើរជាង ១,៦០០ ជើង និងដឹកជញ្ជូនអ្នកដំណើរជាង ២៤០,០០០ នាក់នៅលើជើងហោះហើរទៅកាន់ប្រទេសឥណ្ឌា៕
បកប្រែដោយ Pham Diep