ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម-ជប៉ុនក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់
កប.អនឡាញ - នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម។
នៅក្នុងជំនួបនេះ លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍដ៏រឹងមាំ គ្រប់ជ្រុងជ្រោយ និងជាក់ស្ដែងរវាងប្រទេសទាំងពីរ បន្ទាប់ពីរយៈពេល ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ហើយអះអាងថា វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយជប៉ុន។
    |
 |
លោក Tran Hong Ha ទទួលជួបលោក Ito Naoki (រូបថត៖ vnanet.vn) |
លោកឧបនាយករដ្ឋមន្ត្រីបានសង្ឃឹមថា រដ្ឋាភិបាលជប៉ុនបន្តជួយគាំទ្រវៀតណាមក្នុងការសម្រេចបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ តាមរយៈគម្រោងនានាក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម “សហគមន៍បំភាយឧស្ម័នសុទ្ធកម្រិតសូន្យនៅអាស៊ី” (AZEC) តាមយន្តការឥណទានកាបូនរួមគ្នា (JCM) របស់រដ្ឋាភិបាលជប៉ុន។
លោក Ito Naoki ឯកអគ្គរដ្ឋទូត បានស្នើដោះស្រាយឧបសគ្គក្នុងគម្រោងមួយចំនួនរបស់សហគ្រាសជប៉ុននៅវៀតណាមក្នុងវិស័យដឹកជញ្ជូន ជម្រុញគម្រោងថ្មីស្តីពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មថាមពល...
ចំពោះនឹងបញ្ហាទាំងនេះ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមនឹងយកចិត្តទុកដាក់លើការលំបាក និងបញ្ហា ហើយដឹកនាំក្រសួង ស្ថាប័ន មូលដ្ឋាន អង្គភាព និងដៃគូពាក់ព័ន្ធ ក្នុងការដោះស្រាយឲ្យបានឆាប់ៗ៕
បកប្រែដោយ Thuy Anh