កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសារព័ត៌មានធនធានធម្មជាតិ និងបរិស្ថាន (ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ដែលបច្ចុប្បន្នជាក្រសួងកសិកម្ម និងបរិស្ថាន) ក្រុមហ៊ុនភាគហ៊ុនវិនិយោគ Thai An Holdings និងក្រុមហ៊ុន Arsuprema (សាធារណរដ្ឋបារាំង)។

leftcenterrightdel
គណៈកម្មការរៀបចំឆ្លើយតបសំណួរទៅកាន់អ្នកសារព័ត៌មាន

នេះជាព្រឹត្តិការណ៍វប្បធម៌ ទេសចរណ៍ សារព័ត៌មាន និងសិល្បៈដែលបានប្រារព្ធឡើងជាលើកដំបូងនៅវៀតណាមក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងការការពារបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើសកលលោក។ លើកតម្កើងតម្លៃបេតិកភណ្ឌធម្មជាតិពិភពលោកនៃឈូងសមុទ្រ Ha Long ក៏ដូចជាតម្លៃបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ និងពិភពលោក។

ដោយដឹងថា មុននឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាម កម្មវិធីសិល្បៈដើម្បីអាកាសធាតុបានប្រព្រឹត្តទៅដោយជោគជ័យនៅកន្លែងជាច្រើនជុំវិញពិភព​លោក។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះក៏មានការប្រគុំតន្ត្រីអន្ដរជាតិ Art for climate concert, ការតាំងពិព័រណ៍ “លក្ខណៈវិសេសវិសាលនៃបេតិកភណ្ឌវៀតណាម” ការឧទ្ទេសនាមម្ហូបអាហារនៃប្រទេសនានា ការប្រកួត pickleball និងការបង្ហាញម៉ូដ ទស្សនាបេតិកភណ្ឌ សកម្មភាពសម្អាតបរិស្ថាន ការប្រកួតរត់ដើម្បីបរិស្ថាន...

លោកស្រី Sophie Maysonnave ទីប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ នាយិកាវិទ្យាស្ថានបារាំងប្រចាំនៅវៀតណាម (ស្ថានទូតបារាំងប្រចាំនៅវៀតណាម) ឲ្យដឹងថា “នេះគឺជាកម្មវិធីដែលយើងរំពឹងថានឹងរួមចំណែកជាវិជ្ជមានចំពោះបញ្ហាការប្រែប្រួលអាកាសធាតុ និងបង្កើនការយល់ដឹងរបស់ប្រជាជនសម្រាប់បញ្ហានេះ។ តាមរយៈកម្មវិធីនេះ យើងសង្ឃឹមថានឹងផ្សព្វផ្សាយតម្លៃវប្បធម៌ អាកាសធាតុ និងសេដ្ឋកិច្ចទៅកាន់មនុស្សកាន់តែច្រើន  ក៏ដូចជាភ្ញៀវទេសចរកាន់តែច្រើននៅជុំវិញពិភពលោកនឹងស្គាល់វៀតណាមនិយាយរួម ខេត្ដ Quang Ninh និងឈូងសមុទ្រ Ha Long និយាយដោយឡែក”៕

បកប្រែដោយ Pham Diep