leftcenterrightdel
រូប​ថតឧទាហរណ៍

ចំលើយ៖ បញ្ហាដែលអ្នកសួរត្រូវបានកំណត់ក្នុងមាត្រា ២១ នៃច្បាប់ស្តីពីការបង្ករ និងប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ដោយ​គ្រឿងស្រវឹង និងស្រាបៀរឆ្នាំ ២០១៩ ដូចខាងក្រោម៖

១. អ្នកបើកបរយានជំនិះមិនពិសារគ្រឿងស្រវឹង ឬស្រាបៀរមុនពេល និងខណៈពេលចូលរួមចរាចរណ៍។

២. អ្នកប្រមុខអាជីវកម្មដឹកជញ្ជូន និងម្ចាស់យានជំនិះដឹកជញ្ជូន ទទួលខុសត្រូវក្នុងការអនុវត្តវិធានការបង្ការ រកឃើញ​ និងទប់ស្កាត់អ្នកបើកបរយានជំនិះដែលពិសាគ្រឿងស្រវឹងមុនពេល និងខណៈពេលចូលរួមចរាចរណ៍។

៣. ស្ថាប័នមានសមត្ថកិច្ច និងបុគ្គលមានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យកម្រិតជាតិអាល់កុលក្នុងឈាម និងដង្ហើមរបស់អ្នកបើកបរយានយន្តដែលចូលរួមចរាចរណ៍ ឬបង្កគ្រោះថ្នាក់ចរាចរណ៍។

៤. ក្រសួងគមនាគមដឹកជញ្ជូនទទួលបន្ទុករៀបចំខ្លឹមសារ និងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃគ្រឿងស្រវឹង និងស្រាបៀរ ក្នុងកម្មវិធីបណ្តុះបណ្តាលផ្តល់វិញ្ញាបនបត្រ និងប័ណ្ណបើកបរយានយន្ត ក្រោមការគ្រប់គ្រងរបស់ខ្លួន។

* មិត្តអ្នកអាន លោក Vu Hai Nam នៅឃុំ Da Loc ស្រុក Dong Xuan ខេត្ត Phu Yen ភាគកណ្តាលវៀតណាម បានសួរថា៖ តើបទល្មើសស្តីពីការរើសអើងក្នុងការបង្កើត ការចូលរួម និងប្រតិបត្តិការរបស់អង្គការតំណាងនិយោជិតនៅគ្រឹះស្ថាន ត្រូវពិន័យយ៉ាងដូចម្តេច?

ចម្លើយ៖ ខ្លឹមសារដែលអ្នកបានសួរត្រូវបានបញ្ជាក់នៅក្នុងមាត្រា ៣៦ នៃអនុក្រឹត្យលេខ 12/2022/ND-CP ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ របស់រដ្ឋាភិបាលដូចខាងក្រោម៖

១. ពិន័យប្រាក់ពី ១៥ លានដុងទៅ ៣០ លានដុង ចំពោះនិយោជកដែលរើសអើងលើនិយោជិត ឬសមាជិកនៃក្រុមប្រឹក្សាភិបាលនៃអង្គការតំណាងនិយោជិតនៅគ្រឹះស្ថានក្នុងការបង្កើត ចូលរួម ឬអង្គប្រតិបត្តិការរបស់អង្គការតំណាងនិយោជិត រួមទាំងការប្រព្រឹត្តមួយដូចខាងក្រោម៖

ក) ការរើសអើងអំពីប្រាក់ខែ ម៉ោងធ្វើការ សិទ្ធិ និងកាតព្វកិច្ចផ្សេងទៀតក្នុងទំនាក់ទំនងការងារ។

ខ) ស្នើសុំចូលរួម មិនចូលរួម ឬចាកចេញពីអង្គការតំណាងនិយោជិតនៅគ្រិះស្ថានដែលត្រូវជ្រើសរើសចូលធ្វើការ បញ្ចូល ឬបន្ថែមកិច្ចសន្យាការងារ។

គ) វិន័យការងារ ការបញ្ចប់កិច្ចសន្យាការងារជាឯកតោភាគី ការមិនបន្តកិច្ចសន្យាការងារ មិនបន្តពន្យាកិច្ចសន្យាការងារ ឬការផ្ទេរនិយោជិតទៅការងារផ្សេងទៀត;

ឃ) ការរារាំង ឬបង្កការលំបាកទាក់ទងនឹងការងារ ធ្វើឱ្យខ្សោយសកម្មភាពរបស់អង្គការតំណាងនិយោជិតនៅគ្រិះស្ថាន

២. វិធានការដោះស្រាយ

តម្រូវ​និយោជកឱ្យទទួលយកនិយោជិតឱ្យចូលធ្វើការវិញ ហើយបើកប្រាក់បៀវត្សរ៍ពេញលេញ ការធានារ៉ាប់រងសង្គម និងការធានារ៉ាប់រងសុខភាពក្នុងអំឡុងពេលដែលនិយោជិតមិនត្រូវបានអនុញ្ញាតឱ្យធ្វើការចំពោះបទល្មើសដែលមានចែងក្នុងចំណុច គ ប្រការ ១ នៃមាត្រានេះ៕

បកប្រែដោយ Duy Hoan