លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា វៀតណាមបានបញ្ចប់វដ្តទី ៤ នៃយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) នៅខែកញ្ញា ឆ្នាំ ២០២៤ ហើយកំពុងបង្កើតផែនការមេដើម្បីអនុវត្តន៍អនុសាសន៍។ សេដ្ឋកិច្ចវៀតណាមមានកំណើនជាង ៧% នៅឆ្នាំ ២០២៤។ វៀតណាមកំណត់គោលដៅកំណើនជាង ៨% នៅឆ្នាំ ២០២៥ ដោយបង្កើតមូលដ្ឋានគ្រឹះសម្រាប់កំណើនពីរខ្ទង់ចាប់ពីឆ្នាំ ២០២៦ និងលក្ខខណ្ឌកាន់តែប្រសើរឡើងសម្រាប់ការលើកកម្ពស់សិទ្ធិមនុស្ស។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Mai Phan Dung ថ្លែងក្នុងសម័យប្រជុំលើកទី ៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើការសន្យារបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាមួយគោលដៅសម្រេចបាន Net Zero នៅត្រឹមឆ្នាំ ២០៥០ និងធានាឱ្យមានការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌។ លោកឯកអគ្គរដ្ឋទូតបានប្រកាសថា វៀតណាមកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៦-២០២៨។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយដៃគូ ដើម្បីជំរុញរបៀបវារៈសិទ្ធិមនុស្សដ៏ទូលំទូលាយ មានលក្ខណៈស្ថាបនា ដោយផ្អែកលើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ៕

តាម vovworld.vn