ទីក្រុងហូជីមិញ រៀបចំជំនួបសំណេះសំណាលជាមួយអ្នកគំរូជនជាតិភាគតិច
កប.អនឡាញ - នាថ្ងៃទី ១៤ ខែកុម្ភៈ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ បានជួបសំណេះសំណាលជាមួយអ្នកគំរូជនជាតិភាគតិច ក្នុងឱកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០២៥។
អញ្ជើញចូលរួមក្នុងជំនួបនេះមានប្រតិភូចំនួន ២០០ នាក់ដែលតំណាងឲ្យជនរួមជាតិភាគតិចជាង ៤៦៨,០០០ នាក់នៅទីក្រុងហូជីមិញ។ ទាំងនេះគឺជាកម្លាំងស្នូល ដើម្បីភ្ជាប់ស្មារតីសាមគ្គីភាពក្នុងសហគមន៍បណ្ដាជនជាតិ និងក្នុងជនជាតិរបស់ខ្លួន ជាស្ពានដ៏រឹងមាំរវាងគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន ជាមួយជនរួមជាតិភាគតិច រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋាន កសាង ពង្រឹងកម្លាំងមហាសាមគ្គីជាតិ។
    |
 |
ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ជូនអំណោយដល់តំណាងជនជាតិភាគតិច |
ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Phuoc Loc អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ បានជូនពរឆ្នាំថ្មីដល់ប្រតិភូទាំងឡាយ ព្រមទាំង លោកបានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់មហាសាមគ្គីជាតិក្នុងការកសាង និងអភិវឌ្ឍទីក្រុងហូជីមិញ។ គំរូផលិតកម្មល្អ និងអ្នកគំរូក្នុងការសិក្សា ផលិតកម្មរបស់ជនជាតិភាគតិចកាន់តែច្រើនឡើង ដែលរួមចំណែកដល់ការអភិវឌ្ឍទីក្រុង។
តាងនាមថ្នាក់ដឹកនាំទីក្រុង លោក Nguyen Phuoc Loc បានអំពាវនាវដល់អ្នកតំណាងជនជាតិភាគតិចទាំងឡាយ បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ផ្សព្វផ្សាយស្មារតីសាមគ្គីភាព ស្វាហាប់ ភាពច្នៃប្រឌិត បន្តពង្រីកឥទ្ធិពល និងតភ្ជាប់បណ្ដាជនជាតិភាគតិច។ តាមរយៈនោះ រួមជាមួយនឹងថ្នាក់ដឹកនាំទីក្រុងហូជីមិញ ខិតខំប្រឹងប្រែង និងរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ទីក្រុង។ ទីក្រុង Thu Duc និងបណ្ដាខ័ណ្ឌ ស្រុកគប្បីបង្កើនការផ្សព្វផ្សាយ និងចលនាជនរួមជាតិភាគតិច ចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍សំខាន់ៗនៅឆ្នាំ២០២៥ របស់ប្រទេសជាតិ និងទីក្រុង៕
បកប្រែដោយ Thuy Anh