នោះគឺលោកអនុសេនីយ៍ទោ Tong Ngoc Dat អនុប្រធានស្ថានីយ៍គ្រប់គ្រងការការពារព្រំដែន Mui Ne និងលោកព្រឹន្ទបាលត្រី Nguyen Gia Hung បុគ្គលិកផ្នែកនាវាចរណ៍នៃប៉ុស្តិ៍ការពារព្រំដែន Mui Ne។ អ្នកនេសាទពីរនាក់ដែលចូលរួមការជួយសង្គ្រោះ ក៏បានទទួលប័ណ្ណសរសើរ នោះគឺលោក Phan A Khac Doan ប្រធានទូកនេសាទ BTh 80060 TS នៅសង្កាត់ Mui Ne ទីក្រុង Phan Thiet និងលោក Nguyen Ngoc Phi នៅសង្កាត់ Ham Tien ទីក្រុង Phan Thiet។

leftcenterrightdel
ប្រគល់ប័ណ្ណសរសើរដល់បុគ្គលដែលចូលរួមការជួយសង្គ្រោះភ្ញៀវទេសចរបរទេស

សូមរំលឹកថា នៅយប់ថ្ងៃទី២៥ ខែមករា ដោយទទួលព័ត៌មានឲ្យដឹងថា ភ្ញៀវទេសចររុស្សី មានឈ្មោះ Aleksandra បានជិះស្គីលើទឹក ហើយត្រូវបានរសាត់អណ្ដែតចម្ងាយប្រហែល ៥ ម៉ាយពីទិសខាងត្បូងនៃឈូងសមុទ្រ Mui Ne ប៉ុស្តិ៍ការពារព្រំដែន Mui Ne បានបញ្ជូននាវា BTh 80060 TS និងកម្មាភិបាល យុទ្ធជនចំនួន ២ នាក់ ទៅស្វែងរកនិងជួយសង្គ្រោះភ្ញៀវទេសចរ៕

បកប្រែដោយ Thuy Anh