វេទិកានវានុវត្តន៍វៀតណាមសកលនឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី
កប.អនឡាញ - វេទិកានវានុវត្តន៍វៀតណាមសកល (Vietnam Global Innovation Connect - ហៅកាត់ថា VGIC 2025) នឹងប្រព្រឹត្តទៅពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកុម្ភៈ នៅប្រទេសសិង្ហបុរី ដើម្បីពិភាក្សាអំពីសសរស្តម្ភបច្ចេកវិទ្យាចំនួនបី និងបង្កើនឱកាសតភ្ជាប់ចំណេះដឹង និងការវិនិយោគ។
VGIC 2025 មិនត្រឹមតែបង្ហាញពីរបត់នៃការផ្លាស់ប្តូរដ៏សំខាន់ប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីបំណងប្រាថ្នារបស់វៀតណាមក្នុងការបញ្ជាក់តួនាទីរបស់ខ្លួននៅលើផែនទីបច្ចេកវិទ្យាសកលផងដែរ។
    |
 |
វេទិកានវានុវត្តន៍វៀតណាមសកលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកុម្ភៈ នៅប្រទេសសិង្ហបុរី |
VGIC 2025 នឹងប្រព្រឹត្តទៅនៅទីស្នាក់ការ Google APAC ប្រទេសសិង្ហបុរី ដែលរៀបចំដោយអង្គការអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវៀតណាមសកល (AVSE Global) សហការជាមួយគណៈកម្មការទាក់ទងជនវៀតណាមនៅសិង្ហបុរី (VNAS)។ យោងតាមគណៈកម្មាធិការរៀបចំ VGIC 2025 នឹងប្រមូល TOP 100 INNOVATORS អាណិកជនវៀតណាមនិងជនដើមកំណើតវៀតណាម ដែលមានឥទ្ធិពលក្នុងវិស័យនវានុវត្តន៍លើសកលលោក មកពីជិត ២០ ប្រទេសដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ស្វីស សិង្ហបុរី...
វេទិកានេះនឹងពិភាក្សាលើវិស័យសំខាន់ៗចំនួនបីចំពោះវៀតណាម៖ បច្ចេកវិទ្យា Semiconductor បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)។ ជាពិសេស វេទិកានេះនឹងលើកតម្ងើងបុគ្គលឆ្នើមដែលរួមចំណែកជាច្រើនក្នុងវិស័យនវានុវត្តន៍ និងបច្ចេកវិទ្យានៅលើពិភពលោក និងក្នុងវៀតណាម៕
បកប្រែដោយ Thuy Anh