សន្និសីទសារព័ត៌មានអំពីពិព័រណ៍ AGRITECHNICA ASIA Vietnam 2025
កប.អនឡាញ - នារសៀលថ្ងៃទី ១៤ ខែកុម្ភៈ នៅទីក្រុងហាណូយ មជ្ឈមណ្ឌលជំរុញកសិកម្មជាតិ កាសែតកសិកម្មវៀតណាម (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម) និងសមាគមកសិកម្មអាល្លឺម៉ង់ (DLG) បានរៀបចំសន្និសីទសារព័ត៌មានស្ដីពីពិព័រណ៍ AGRITECHNICA ASIA Vietnam 2025 ក្រោមប្រធានបទ “ជំរុញគំនិតផ្តួចផ្តើមបៃតងនៅអាស៊ីអាគ្នេយ៍”។
AGRITECHNICA ASIA គឺជាពិព័រណ៍ពាណិជ្ជកម្មកសិកម្មឈានមុខគេដែលរៀបចំដោយ DLG តាំងពីឆ្នាំ១៩៨៥ នៅក្នុងប្រទេសថៃ ដើម្បីបម្រើតម្រូវការកសិកម្មចម្រុះរបស់អាស៊ី។
លោក Nguyen Ngoc Thach អគ្គនិពន្ធនាយកកាសែតកសិកម្មវៀតណាមបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៥ គឺជាលើកដំបូងហើយដែលពិព័រណ៍ AGRITECHNICA ASIA ត្រូវបានរៀបចំនៅប្រទេសវៀតណាម។ ពិព័រណ៍នេះនឹងបង្ហាញដំណោះស្រាយកសិកម្មទំនើប និងការអនុវត្តប្រកបដោយនិរន្តរភាពដល់កសិករវៀតណាម។ លោកសង្ឃឹមថា នាពេលខាងមុខ AGRITECHNICA ASIA នឹងត្រូវបានរៀបចំប្ដូរវេននៅប្រទេសថៃ និងវៀតណាម ដែលធ្វើឱ្យប្រទេសទាំងពីរនិយាយដោយឡែក និងតំបន់អាស៊ីអាគ្នេយ៍និយាយរួមក្លាយជាមជ្ឈមណ្ឌលចំណេះដឹងក្នុងវិស័យយន្តូបនីយកម្មកសិកម្ម។
    |
 |
លោក Peter Grothues ថ្លែងក្នុងសន្និសីទសារព័ត៌មាន |
ពិព័រណ៍ AGRITECHNICA ASIA 2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន (SECC) ទីក្រុងហូជីមិញ។
លោក Peter Grothues សមាជិកក្រុមប្រឹក្សាទីប្រឹក្សាទីផ្សារ DLG បានជូនដំណឹងថា គោលដៅរបស់យើងគឺណែនាំបច្ចេកវិទ្យាទំនើបបំផុតរបស់ពិភពលោកដល់កសិករ អាជីវកម្ម និងសហករណ៍វៀតណាម។ ទាំងនេះគឺជាក្រុមហ៊ុនផលិតដែលកំពុងទៅឈានមុខក្នុងការកែលម្អគុណភាពរបស់ផលិតផល ឆ្ពោះទៅកសិកម្មឆ្លាតវៃ និងកាត់បន្ថយការបំភាយឧស្ម័ន។
AGRITECHNICA ASIA 2025 ផ្តោតលើវិស័យសំខាន់ៗរបស់ផ្នែកកសិកម្មវៀតណាម រួមមាន៖ ស្រូវ អំពៅ ពោត ដំណាំស្បឿង កាហ្វេ និងផ្លែឈើ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីអង្គភាពតាំងពិព័រណ៍ជាង ២០០ មកពី ២៥ ប្រទេស និងអ្នកជំនាញរាប់ពាន់នាក់នៃវិស័យកសិកម្ម៕
បកប្រែដោយ Thuy Anh