វៀតណាមបញ្ជាក់ចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើកម្មវិធី AI
កប.អនឡាញ - ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកុម្ភៈ លោក Bui Hoang Phuong អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសាគរគមនាគមន៍វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលសម្រាប់សកម្មភាពស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុងប៉ារីស ប្រទេសបារាំង។
កិច្ចប្រជុំកំពូលសម្រាប់សកម្មភាពស្តីពី AI នៅទីក្រុងប៉ារីស ក្រោមសហអធិបតីលោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកុម្ភៈ។ នៅក្នុងកិច្ចប្រជុំ ប្រទេសចំនួន ៦០ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម AI Paris ដោយអំពាវនាវឱ្យមានការលើកកម្ពស់អភិបាលកិច្ច AI នៅលើពិភពលោក ដោយធានាថាបច្ចេកវិទ្យានេះអភិវឌ្ឍប្រកបដោយតម្លាភាព យុត្តិធម៌ និងនិរន្តរភាព។
    |
 |
លោកអនុរដ្ឋមន្ត្រី Bui Hoang Phuong ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំកំពូលសម្រាប់សកម្មភាពស្តីពី AI នៅទីក្រុងប៉ារីស ប្រទេសបារាំង (រូបថត៖ MIC) |
ការចូលរួមរបស់លោក Bui Hoang Phuong អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសាគរគមនាគមន៍វៀតណាម តំណាងឱ្យវៀតណាមក្នុងកិច្ចប្រជុំនេះ បង្ហាញពីកិច្ចសន្យាយ៉ាងមុតមាំរបស់វៀតណាមក្នុងការអនុវត្ត AI ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទន្ទឹមនឹងនោះពង្រីកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។
នៅខាងក្រៅកិច្ចប្រជុំកំពូលសម្រាប់សកម្មភាពស្តីពី AI នាថ្ងៃទី ១២ ខែកុម្ភៈ លោកអនុរដ្ឋមន្ត្រី Bui Hoang Phuong បានចូលរួមវេទិកាធុរកិច្ចអាស៊ីអាគ្នេយ៍ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មបរទេសបារាំង។ ក្នុងវេទិកាធុរកិច្ចអាស៊ីអាគ្នេយ៍ លោក Laurent Saint-Martin រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស និងអាណិកជនបារាំងនៅឯបរទេស បានទទួលជួបលោក Bui Hoang Phuong អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសាគរគមនាគមន៍វៀតណាម។
ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង លោកអនុរដ្ឋមន្ត្រី Bui Hoang Phuong បានទៅទស្សនាស្តង់របស់វៀតណាមនៅកិច្ចប្រជុំកំពូលស្តីពី AI និងមានជំនួបធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅបារាំង ស្តីពីការជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយបារាំងលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងព័ត៌មាន៕
បកប្រែដោយ Huyen Trang