ខេត្ត Quang Binh មានកន្លែងបាក់ដីចំនួន១៦៧ ដែលក្នុងនោះ កន្លែងចំនួន ១០ ដែលមានហានិភ័យខ្ពស់។ ខេត្ត Quang Binh ត្រៀមខ្លួនរួចជាស្រេចក្នុងការជម្លៀស ផ្លាស់ប្តូរទីលំនៅសម្រាប់គ្រួសារជាង ២៩,០០០ គ្រួសារដោយសារខ្យល់ព្យុះ ផ្លាស់ប្តូរទីលំនៅសម្រាប់គ្រួសារជាង ១៨,៩០០ គ្រួសារដោយសារទឹកជំនន់លើសពីការប្រកាសអាសន្នកម្រិតលេខ៣ និងផ្លាស់ប្តូរទីលំនៅសម្រាប់គ្រួសារចំនួន ៨៥៦ គ្រួសារដោយសារការបាក់ដី។ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានស្នើឲ្យហាមឃាត់ការចេញទៅសមុទ្រចាប់ពីម៉ោង ០:០០ ថ្ងៃទី ២៧ ខែតុលា រហូតដល់មជ្ឈមណ្ឌលជាតិសម្រាប់ព្យាករណ៍ធនធានជលសាស្ត្រលែងការព្រមានពីហានិភ័យគ្រោះធម្មជាតិ។ អង្គភាពកងទ័ព និងនគរបាល រៀបចំផែនការ និងត្រៀមជាស្រេចបញ្ជូនកងកម្លាំង និងមធ្យោបាយ ដើម្បីជួយប្រជាពលរដ្ឋ ទប់ទល់ និងជំនះនូវផលវិបាកនៃខ្យល់ព្យុះលេខ៦ ទឹកជំនន់ និងការបាក់ដី។ នៅវេលាម៉ោង ៤ រសៀលថ្ងៃដដែល កងទ័ពការពារព្រំដែនខេត្ត Quang Binh បានសហការជាមួយអង្គភាព និងមូលដ្ឋាន ដើម្បីជូនដំណឹង និងអំពាវនាវឲ្យនាវា និងទូកនានា បោះយុថ្កា និងចូលទីជម្រកប្រកបដោយសុវត្ថិភាព។

leftcenterrightdel
កងកម្លាំងនានាត្រៀមរៀបចំការឆ្លើយតបនឹងខ្យល់ព្យុះ ទឹកជំនន់ និងការបាក់ដី

*នាថ្ងៃដដែល បញ្ជាការដ្ឋានយោធាខេត្ត Thua Thien Hue បានសហការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បញ្ជូនកម្មាភិបាល យុទ្ធជន និងកងជីវពលជាង ២០០ នាក់ ដើម្បីជួយតំបន់ឆ្នេរសមុទ្រក្នុងសង្កាត់ Thuan An ទីក្រុង Hue និងឃុំ Phu Thuan ស្រុក Phu Vang ឆ្លើយតបនឹងខ្យល់ព្យុះ។

*បញ្ជាការដ្ឋានយោធភូមិភាគទី៥ បានបញ្ជាឲ្យស្ថាប័ន និងអង្គភាពនានាអនុវត្តយ៉ាងសកម្មនូវវិធានការជាច្រើន ដើម្បីធានាសុវត្ថិភាពបន្ទាយ និងឃ្លាំង ព្រមទាំងបញ្ជូនកងកម្លាំង និងមធ្យោបាយជួយប្រជាពលរដ្ឋនៅមូលដ្ឋានត្រៀមរៀបចំការឆ្លើយតបនឹងខ្យល់ព្យុះ និងទឹកជំនន់។ ទន្ទឹមនឹងនោះ អង្គភាពទាំងឡាយបង្កើតក្រុមការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិគ្រប់លំដាប់ថ្នាក់ ដើម្បីតាមដានការវិវត្តនៃព្យុះ ទឹកជំនន់ ការរអិលបាក់ដី ផ្ដល់យោបល់ដល់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានអំពីការឆ្លើយតបនឹងខ្យល់ព្យុះ...៕

បកប្រែដោយ Thanh Cong