ជំនួបសំណេះសំណាលជាមួយនិស្សិតឡាវ និងកម្ពុជាដែលចូលរួមក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ
កប.អនឡាញ - នារសៀលថ្ងៃទី ២៨ ខែកក្កដា សមាគមមិត្តភាពវៀតណាម - ឡាវ នៅទីក្រុងហូជីមិញ បានរៀបចំពិធីជួបសំណេះសំណាលជាមួយនិស្សិតឡាវ និងនិស្សិតកម្ពុជាចំនួន ២០ នាក់ដែលកំពុងសិក្សានៅទីក្រុងហូជីមិញចូលរួមយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០២៤ នៅឃុំនានានៃស្រុក Nha Be ទីក្រុងហូជីមិញ។
ថ្លែងមតិក្នុងជំនួបនេះ លោក Ho Xuan Lam អនុប្រធានប្រចាំការនៃសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ បានវាយតំលៃខ្ពស់ចំពោះសកម្មភាពដ៏មានអត្ថន័យរបស់និស្សិតឡាវ និងនិស្សិតកម្ពុជា ខណៈពេលដែលចូលរួមសកម្មភាពស្ម័គ្រចិត្តនៅឃុំនានានៃស្រុក Nha Be។
|
|
ពិធីផ្តល់អំណោយដល់និស្សិតឡាវ និងនិស្សិតកម្ពុជាដែលចូលរួមក្នុងយុទ្ធនាការ (រូបថត៖ sggp.org.vn) |
លោក Ho Xuan Lam បានចែករំលែកថា “និស្សិតឡាវ និងនិស្សិតកម្ពុជាដែលចូលរួមសកម្មភាពស្ម័គ្រចិត្តបានបន្សល់ទុកនូវមនោសញ្ចេតនាល្អនៅតំបន់ដែលយុទ្ធនាការប្រព្រឹត្តទៅតាមរយៈសកម្មភាពដ៏មានអត្ថន័យដូចជា៖ ការសម្អាតបរិស្ថាន ជួសជុលផ្ទះ ផ្សព្វផ្សាយច្បាប់ និងថែទាំកុមារ... តាមរយៈនោះ ចូលរួមចំណែកក្នុងការពង្រឹង និងរឹតបន្តឹងចំណងមិត្តភាពពិសេសរវាងវៀតណាម ឡាវ និងកម្ពុជា”។
ក្នុងឱកាសនេះ សមាគមមិត្តភាពវៀតណាម - ឡាវ នៅទីក្រុងហូជីមិញ បានប្រគល់អំណោយដល់និស្សិតឡាវ និងកម្ពុជាចំនួន ២០ នាក់ ដោយទទួលស្គាល់ការខិតខំប្រឹងប្រែង និងជំនួយដែលពួកគេផ្ដល់ដល់ប្រជាជននៅឃុំនានានៃស្រុក Nha Be៕
បកប្រែដោយ Thuy Anh